ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្សចំនួន២០នាក់ បាត់បង់ជីវិត ក្រោយផ្ទុះឃ្លាំងស្តុកប្រេង នៅតំបន់ Nagorno ទៅកាន់ Karabakh

ប្រភព៖AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និង២៩០នាក់បានរងរបួស នៅក្នុងការផ្ទុះឃ្លាំងផ្ទុកប្រេង នៅក្នុងតំបន់ Nagorno ទៅកាន់ Karabakh ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Armenpress បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ជនរងគ្រោះចំនួន៧នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយសាកសពមិនស្គាល់ អត្តសញ្ញាណរបស់មនុស្សចំនួន ១៣នាក់ផ្សេងទៀត ត្រូវបាននាំយកទៅកាន់ការិយាល័យពិនិត្យ សាកសព ។

សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នករងរបួសរាប់សិបនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយខ្លះទៀតនៅតែបាត់ខ្លួន ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យកំពុងធ្វើដំណើរ ចេញពីរដ្ឋធានី Yerevan របស់ប្រទេស Armenia ឆ្ពោះទៅកាន់តំបន់រងគ្រោះ ដោយឧទ្ធម្ភាគចក្រ ដើម្បីជួយជនរងគ្រោះ ពីការផ្ទុះឃ្លាំងផ្ទុកប្រេងឥន្ធនៈនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top