ព័ត៌មានអន្តរជាតិ

លោកស្រីPeng Liyuan អញ្ជើញចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់អប់រំ សម្រាប់កុមារី និងស្ត្រីរបស់អង្គការយូណេស្កូ ឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា លោកស្រី Peng Liyuan ភរិយា របស់លោកប្រធានរដ្ឋចិនXi Jinping និងជាបេសកជនពិសេស របស់អង្គការយូណេស្កូ សម្រាប់ការជំរុញការអប់រំសម្រាប់កុមារីនិងស្ត្រី រួមជាមួយលោកស្រីAudrey Azoulay អគ្គនាយកអង្គការយូណេស្កូ បានចូលរួមនិងថ្លែងសុន្ទរកថា ដោយឡែកពីគ្នា ក្នុងពិធីប្រគល់ពានរង្វាន់អប់រំ សម្រាប់កុមារី និងស្ត្រីរបស់អង្គការ យូណេស្កូឆ្នាំ ២០២៣ នៅទីក្រុងប៉េកាំង ។

ពេលថ្លែង សុន្ទរកថា លោកស្រីPeng Liyuan បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ រវាងប្រទេសចិន និងអង្គការ យូណេស្កូ ជាពិសេសការបង្កើត ពានរង្វាន់អប់រំកុមារីនិងស្ត្រី បានធ្វើជាគំរូសម្រាប់ការអភិវឌ្ឍ នៃការអប់រំកុមារី និងស្ត្រីនៅជុំវិញពិភពលោក ។ សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងបង្កើនការវិនិយោគ និងការគាំទ្របន្ថែមទៀត ដើម្បីជួយស្ត្រី និងលើកកម្ពស់កម្រិត សុខភាពរបស់ពួកគេ ។
លោកស្រីបានបន្តថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការធានានូវសិទ្ធិទទួលការ អប់រំ ដោយសមភាពរបស់ស្ត្រី ហើយមានឆន្ទៈ ក្នុងការធ្វើការ ជាមួយគ្រប់ភាគី ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃការអប់រំកុមារី និងស្ត្រីនៅជុំវិញពិភពលោក ។

លោកស្រីAudrey Azoulay បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលតែងតែគាំទ្រយ៉ាងខ្លាំង ដល់អង្គការយូណេស្កូ ជាប់រហូតមក ។ អង្គការយូណេស្កូមានឆន្ទៈ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ការអភិវឌ្ឍបន្ថែមទៀត នូវការអប់រំសម្រាប់កុមារី និងស្ត្រីនៅជុំវិញពិភពលោក ។
ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top