ព័ត៌មានអន្តរជាតិ

កងកម្លាំងអាកាសរុស្ស៊ី ទទួលបានយន្តហោះចម្បាំងថ្មីជំនាន់ទី៥ ប្រភេទ Su-57

CNN

ម៉ូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Manturov បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ Su-57 ជំនាន់ទី៥ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិដោយក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី។

លោក Manturov បានឲ្យដឹងថា យន្តហោះចម្បាំងបានឆ្លងកាត់វដ្តពេញលេញនៃការធ្វើតេស្តរោងចក្រ ហើយត្រូវបានសាកល្បងក្នុងរបៀបប្រតិបត្តិការផ្សេងៗដោយអ្នកបើកយន្តហោះយោធា។

លោក Yuri Slyusar អគ្គនាយកក្រុមហ៊ុន United Aircraft Corporation បានឲ្យដឹងថា នៅសល់នៃយន្តហោះចម្បាំងជំនាន់ទី៥ ដែលគ្រោងនឹងចែកចាយនៅឆ្នាំនេះ គឺនៅក្នុងរោងចក្រដំឡើងចុងក្រោយ ឬនៅស្ថានីយ៍សាកល្បងហោះហើរ។

លោក​បាន​បន្ថែម​ថា ពួក​គេ​បាន​ប្រគល់ Su-35S បាច់​ទី​៣ នៅ​ឆ្នាំ​នេះ ហើយ​ក្រុម​បន្ទាប់​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ផលិត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យន្ថហោះចម្បាំងប្រភេទ Su-57 គឺជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលមានមុខងារច្រើនរបស់រុស្ស៊ី។ វា​មាន​លក្ខណៈ​ពិសេស​ល្បឿន​លឿន​ជាង​សំឡេង អាវុធ​ខាងក្នុង កូដសម្រាប់ស្រូប​វិទ្យុទាក់ទង និង​ឧបករណ៍​ស្មុគស្មាញ​ចុងក្រោយ​បំផុត ដែលត្រូវបានបំពាក់នៅលើ​យន្តហោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top