ភ្នំពេញ៖ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល (ប្រើទូរស័ព្ទថតក្នុងបន្ទប់ទឹក) ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ល ស ល ហៅ ភេទស្រី មុខរបរកម្មកររត់តុ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
ចំណែកជនសង្ស័យឈ្មោះ ភួង សុភា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៣៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈដកហូត៖ ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ទឹកប៊ិច ជារបស់ជនសង្ស័យ។
បច្ចុប្ប្នន្នជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕