ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហានដល់ទៅ ១៨៥នាក់ ទាំងស្លាប់ និងរបួស នៅក្នុងការប្រយុទ្ធ ជាមួយកងកម្លាំងរុស្ស៊ី ក្នុងគោលដៅភាគខាងត្បូងតំបន់ Donetsk ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ក្នុងរយៈពេលដែលបានកំណត់ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានវាយលុកការវាយប្រហារចំនួន ៤លើកដោយយោធាអ៊ុយក្រែន ក្នុងគោលដៅតំបន់ Donetsk ពីរលើកទៀតនៅក្នុងគោលដៅ Krasny Liman និងមួយទៀតនៅភាគខាងត្បូង Donetsk ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការខាតបង់របស់សត្រូវមានចំនួនដល់ទៅ ១៨៥ នាក់ត្រូវបានសម្លាប់ និងរបួស ទាហានអ៊ុយក្រែន រថពាសដែកចំនួន ៣ គ្រឿង រថយន្ត ២ គ្រឿង និងកាំភ្លើង D-20 មួយគ្រឿង” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ៊ុយក្រែន ក៏បានបាត់បង់យោធាដល់ទៅ ១៦៥នាក់ផងដែរ ទាំងអ្នកស្លាប់ និងរបួស ព្រមទាំងសម្ភារៈយោធាចំនួន ៧ រួមទាំងប្រព័ន្ធកាំភ្លើងធំ M777 ដែលផលិតដោយសហរដ្ឋអាមេរិក នៅក្នុងគោលដៅ Donetsk ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ៕
ប្រែសម្រួល ឈូក បូរ៉ា