ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាសផ្តល់ជំនួយ ផ្នែកយោធា ដល់ប្រទេសលីបង់

ប្រភព ៖ AFP

បេរ៉ាត់ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានជាតិ បានរាយការណ៍មកថា ប្រមុខយោធាអាល្លឺម៉ង់ កាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយ ដូចជា ប្រេង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត សម្រាប់កងទ័ព របស់ប្រទេសលីបង់ ។

ការលើកឡើង របស់ប្រមុខយោធាអាល្លែម៉ង់ បានធ្វើឡើងនៅក្នុងអំឡុង ពេលជួបជាមួយមេបញ្ជាការ កងទ័ពលីបង់ Joseph Aoun ក្នុងទីក្រុង បេរ៉ាត់ ។

លោក Carsten Breuer បានលើកឡើងថា ជំនួយឥន្ធនៈដែលផ្តល់ដល់កងទ័ពលីបង់ មានតម្លៃ១លានអឺរ៉ូ ហើយ១លានអឺរ៉ូទៀត ត្រូវបានបម្រុងទុក សម្រាប់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ។

គួរបញ្ជាក់ថា មេបញ្ជាការកងទ័ពទាំង២ បានជួបពិភាក្សាគ្នាអំពីវិធីសហប្រតិបត្តិការ រវាងកងទ័ពអាល្លឺម៉ង់ និងប្រទេសលីបង់ ។

បន្ទាប់ពីបានសម្តែងការគោរព នៅក្នុងព្រះរាជពិធីរួច កម្រងផ្កាត្រូវបានតម្កល់នៅក្នុងកន្លែង ជាទីគោរពវិញ្ញាណក្ខន្ធ នៅទីធ្លាក្រសួងការពារជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top