ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​ ដោយ​យន្តហោះ​ដ្រូន លើ​បណ្ឌិត​សភា​យោធា​ស៊ីរី បណ្ដាលឲ្យមនុស្សស្លាប់ជាង ៨០នាក់

រូបភាពពី៖​ XINHUA

ដាម៉ាស់៖ ក្រសួង​សុខាភិបាល​ស៊ីរី​បាន​ឲ្យដឹងថា ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ដ្រូនលើ​បណ្ឌិត​សភា​យោធា​ក្នុង​ខេត្ត Homs ភាគ​កណ្តាល​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឆក់​យក​ជីវិត​មនុស្សជាង ៨០ នាក់ និង​បាន​បណ្តាល​ឲ្យ ២៤០ នាក់​ផ្សេង​ទៀត​រង​របួស។

រដ្ឋមន្ត្រីសុខាភិបាលស៊ីរី លោក Hassan al-Ghabbash បានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ និងរបួសនៅតែជាបណ្តោះអាសន្ន ដោយកុមារចំនួន ៦ នាក់ និងស្ត្រី ៦ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។

ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីពិធីប្រគល់សញ្ញាបត្រដល់មន្ត្រីយោធាស៊ីរីនៅបណ្ឌិតសភាយោធានៅទីក្រុង Homs នេះបើយោងតាមលារចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនោះ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានបង្ហាញចំនួនអ្នកស្លាប់ច្រើនជាង ១១២នាក់ ក្នុងនោះមានជនស៊ីវិល ១៤នាក់។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានកត់សម្គាល់វត្តមានរបស់រដ្ឋមន្ត្រីការពារជាតិស៊ីរី នៅក្នុងពិធីដែលបានចាកចេញមុនពេលការវាយប្រហារ។

យោធាស៊ីរី បានបដិសេធមិនដាក់ឈ្មោះពិរុទ្ធជនឲ្យបានច្បាស់លាស់ ប៉ុន្តែបានចាត់ទុកពួកគេថាជា “ក្រុមភេរវករដែលគាំទ្រដោយភាគីអន្តរជាតិដែលគេស្គាល់” ហើយបានប្តេជ្ញាថា នឹងផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top