ព័ត៌មានជាតិ

អភិបាលខេត្តពោធិសាត់ ចែកអំណោយជូនពលរដ្ឋគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកវាលវែង

ពោធិសាត់: លោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិសាត់ និង ជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៣នេះបានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកវាលវែងខេត្តពោធិសាត់ចំនួន ២២៥ គ្រួសារ ។

លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្ត និង ជាប្រធានគណ:កម្មាធិការកាកបាទក្រហម ខេត្តពោធិសាត់បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ដោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រួម និង អាជ្ញាធរខេត្តតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និង គ្រប់ទីកន្លែងដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់នោះឡើយ។

គួររំលឹកថា អំណោយដ៍ថ្លៃថ្លារបស់កាកបាទក្រហមកម្ពជា ត្រូវបានរដ្ឋបាលខេត្តពោធិសាត់ និង កាកបាទក្រហមកម្ពុជាខេត្តពោធិសាត់យកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងមានចំនួន ៤ ក្រុង/ស្រុកសរុប ១៨៤៥ គ្រួសារ៕

To Top