ព័ត៌មានអន្តរជាតិ

មេដឹកនាំបេឡារូស ព្រមានអាមេរិកពី “ប៊ូតុងក្រហម” ឬជម្លោះដោយនុយក្លេអ៊ែរ

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT មេដឹកនាំប្រទេសបេឡារូស លោកប្រធានាធិបតី Alexander Lukashenko បានព្រមានអាមេរិកសាជាថ្មី ថាការដឹកជញ្ជូនមីស៊ីល ចំងាយឆ្ងាយទៅឲ្យអ៊ុយក្រែន ជាបន្តបន្ទាប់នោះនឹងអាចនាំឲ្យ កើតចេញជាសង្គ្រាមនុយក្លេអ៊ែរ ជាមិនខាន។

ប្រភពដដែល បានសរសេរទៀតថា កាលពីខែកកន្លមករដ្ឋាភិបាលរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានឈានទៅដល់ការសម្រេចចិត្តអនុម័តក្នុងការផ្គត់ផ្គង់មីស៊ីលបាញ់ចំងាយឆ្ងាយ ATACMS ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ។

លោក Lukashenko ពាក់ព័ន្ធទៅនឹងរឿងនេះ លោកបានពោលថា៖ អាមេរិកកំពុងរុញច្រានឲ្យរុស្សី ចូលដល់ផ្លូវទាល់ក្នុងការប្រើប្រាស់អាវុធប្រល័យលោក ជាក់ជាមិនខានឡើយពីព្រោះថាមីស៊ីលនេះ អាចបាញ់ចូលដល់ក្នុងទឹកដីរុស្សី ដល់ទៅ៣០០គីឡូម៉ែត្រ។

លោកប្រធានាធីបតីបេឡារូស រូបនេះបាននិយាយទៀតថា៖ តើអ្នកគិតថាមេដឹកនាំរុស្សី នឹងអង្គុយធ្វើព្រងើយ ហើយតាមមើលអាមេរិក នឹងបន្តធ្វើរឿងបែបនេះដោយរបៀបណា?

ប្រែសម្រួល៖ស៊ុនលី

To Top