ព័ត៌មានជាតិ

មន្ទីរធនធានទឹក ខេត្តកណ្ដាល ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានប្រាប់ប្រជាពលរដ្ឋ រស់នៅតាមតំបន់បណ្តោយសណ្ដរ ស្ទឹងព្រែកត្នោត និងព្រែកមួយចំនួន ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចូលរួមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។

ការប្រាប់ឲ្យប្រយ័ត្ននេះ ដោយសារផ្នែកខាងលើនៃស្ទឹងព្រែកត្នោត មានស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ មានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ ដែលកម្ពស់ទឹកភ្លៀងក្នុង(តម្រងជាំ)មានកម្រិត១០៨ម.ម (តម្រងស្រែខ្លុង)មានកម្រិត៨៥ម.ម និង(តម្រងពាមឃ្ល)មានកម្រិត១០៨ម.ម ។

ក្នុងនោះទំនប់តាសាល បើកទ្វារទឹកចំនួន០៣ទ្វារ (3 X 0.5ម) ខណៈទំនប់រលាំងជ្រៃ បើកទ្វារទឹកចំនួន០៥ទ្វារ (1 X 2.5ម ), ( 2 X 2.0ម), (2 X 1.5ម) ស្របពេលទំនប់៧មករា បើកទ្វារទឹកចំនួន៤ទ្វារ (4 X 2.5ម) ៕

To Top