ព័ត៌មានជាតិ

អ្នកស្រី តុន ធីតា ស្នើនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អន្តរាគមន៍ និងចាត់វិធានការ ចំពោះជនខិលខូចយករូបគាត់ ទៅដាក់លើវែបសាយ អាសអាភាស

ភ្នំពេញ៖ អ្នកស្រី តុន ធីតា ដែលជាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមមួយចំនួនទៀត បានស្នើឲ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងចាត់វិធានការ ចំពោះជនខិលខូល ដែលយករូបរបស់គាត់ ទៅដាក់នៅលើវែបសាយ អាសអាភាស ដែលបណ្តាលឲ្យប៉ះពាល់ដល់កិតិ្តយស សេចក្តីថ្លៃថ្នូ និងសុវត្ថិភាពរបស់គាត់ផ្ទាល់ ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលអ្នកស្រី តុន ធីតា ស្នើទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ៖

សូមគោរពជូន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department!
នាងខ្ញុំឈ្មោះ តុន ធីតា ដែលជាម្ចាស់
-Facebook: Ton Thida
-Instagram: panda_bobby

ថ្មីៗនេះ រូបភាពរបស់នាងខ្ញុំ ត្រូវបានជនខិលខូច យកទៅបង្កើតគណនីក្លែងក្លាយ នៅលើ Instagram ដែលមានឈ្មោះ panda_bobby_ និង នៅលើ Thread ដែលមានឈ្មោះ tonn_thida ហើយអ្វីដែលជាគ្រោះថ្នាក់សម្រាប់ខ្ញុំបំផុតនោះ គឺពួកនេះ បានយករូបនាងខ្ញុំទៅដាក់នៅលើវែបសាយ អាសអាភាស ដែលបណ្តាលអោយប៉ះពាល់ដល់កិតិ្តយស, សេចក្តីថ្លៃថ្នូ និង សុវត្ថិភាពរបស់នាងខ្ញុំ។

បច្ចុ​ប្បន្នទាំងនេះគឺជាអ្វីដែលខ្ញុំបានរកឃើញនៅក្នុងបណ្តាញសង្គម ដែលជនថោកទាបទាំងនេះ បានក្លែងបន្លំជារូបនាងខ្ញុំ៖
https://www.threads.net/@tonn_thida…
https://specialsitex217.wixsite.com/my-site/tonthida

អាស្រ័យដូចនាងខ្ញុំបានជម្រាបជូនខាងលើ នាងខ្ញុំសូមអោយ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department មេត្តាអន្តរាគមន៍ និង ជួយដោះស្រាយជូននាងខ្ញុំ ៕

To Top