ព័ត៌មានជាតិ

ភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា បណ្តាមេដឹកនាំប្រទេសផ្សេងទៀត អញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្មចិន

រូបភាព៖ តេឡេក្រាមសម្តេចធិបតី
" "

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកស្រីៗបណ្តាមេដឹកនាំ នៃប្រទេសដែលអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៨ តុលានេះ បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្មចិន ។

ក្នុងឱកាសនៃការអញ្ជើញ អមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្ម ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

" "

ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចលោកស្រីៗ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេស ដែលអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបានទទួលនូវការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោកស្រី ផឹង លីយ័ន ភរិយា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង។

" "

សូមបញ្ជាក់ថា សារមន្ទីរសិល្បៈ និងសិប្បកម្មជាតិចិន មានទីតាំងនៅជាប់ឧទ្យាន ព្រៃអូឡាំពិក នៅភាគខាងជើងទីក្រុងប៉េកាំង ៕

To Top