បរទេស៖ កម្រិតនៃធូលីដ៏ល្អិតល្អន់ ដែលគេស្គាល់ថា PM2.5 នៅតំបន់ខ្លះនៃទីក្រុងបាងកក និងខេត្តមួយចំនួនទៀតមានកម្រិតមធ្យម ឬមិនល្អចំពោះសុខភាព។ យោងតាមក្រសួងសុខាភិបាលសាធារណៈរបស់ថៃ បានឱ្យដឹងថា ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជំងឺរ៉ាំរ៉ៃ គឺត្រូវបានគេណែនាំអោយពិនិត្យគុណភាពខ្យល់ មុនពេលចាកចេញពីផ្ទះ ឬធ្វើសកម្មភាពនៅខាងក្រៅ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍សម្រាប់សុខភាពសាធារណៈ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថាកម្រិតធូលី PM2.5 ជាធម្មតាកើនឡើងនៅចន្លោះចុងឆ្នាំ និងដើមឆ្នាំ។ លោកបានបន្ថែមថា ក្រសួងសុខាភិបាលសាធារណៈបានតាមដានស្ថានភាព PM2.5 ដើម្បីចេញការព្រមានសុខភាព។
យោងតាមគេហទំព័រគុណភាពខ្យល់របស់នាយកដ្ឋានគ្រប់គ្រងការបំពុល កម្រិត PM2.5 នៅក្នុងខេត្តមួយចំនួន ជាពិសេសនៅភាគឦសាន ដូចជាខេត្ត Nakhon Phanom, Mukdahan, Yasothon, Nong Khai និង Ubon Ratchathani នៅពេលនេះស្ថិតក្នុងកម្រិតមធ្យម (ពណ៌លឿង) ឬមិនល្អ ( ពណ៌ទឹកក្រូច) កម្រិត។
នៅទីក្រុងបាងកក កម្រិតមិនល្អត្រូវបានគេរាយការណ៍នៅក្នុងតំបន់ជាច្រើន រួមទាំងផ្លូវ Kanchanaphisek ក្នុងសង្កាត់ Bang Khun Thian , ផ្លូវ Din Daeng សង្កាត់ Din Daeng; តំបន់ Khlong Kum ក្នុងសង្កាត់ Bueng Kum; ផ្លូវ Charan Sanitwong ក្នុងសង្កាត់ Bang Phlat; តំបន់ Thung Wat Don ក្នុងសង្កាត់ Sathon និងផ្លូវ Charoen Nakhon ក្នុងសង្កាត់ Khlong San ៕ ប្រែសម្រួលៈ ណៃ តុលា