ភ្នំពេញ ៖ កងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន បានបើកប្រតិបត្តិការចុះបង្ក្រាបករណីផលិតវីដេអូអាសអាភាស (រឿងសិច) ដោយចាប់ខ្លួនបានទាំងជនជាតិនិងខ្មែរចំនួន២៩នាក់ដែលភាគច្រើនជនជាតិចិន ។
បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ប្រតិបត្តិការនេះបានធ្វើឡើងនាម៉ោង៧យប់នាថ្ងៃ២៤ តុលា នៅចំណុចអាគារ WOWNOW ស្ថិតលើផ្លូវ៣១០ ក្នុងភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
ករណីបង្ក្រាបនេះដែរ មិនបានសហការជាមួយសមត្ថកិច្ចជាម្ចាស់ដែនដីទេ ៕