បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ប្រយុទ្ធបង្ហាញថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងបាត់បង់កម្លាំង និងភ័យស្លន់ស្លោ ។
យោងតាមការដកស្រង់សំដី ដោយកាសែតរុស្សី RT លោកបានលើកឡើងពីការដកថយយ៉ាងច្រើននៃកងកម្លាំងអាកាសដែលប្រើប្រាស់ដើម្បីគាំទ្រការអះអាងរបស់លោក ។
លោក Shoigu បានអះអាងទៀតថា កងកម្លាំងរបស់គាត់បានបាញ់ទម្លាក់យន្តហោះយោធា អ៊ុយក្រែនចំនួន២៤គ្រឿងក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ ដោយការប្រើប្រាស់ប្រព័ន្ធអាវុធថ្មី ។
លោក Shoigu បានបន្ថែមដែរថា ក្នុងរយៈពេលបីទៅបួនសប្តាហ៍ចុងក្រោយនេះ ជនជាតិអ៊ុយក្រែន ជាច្រើនត្រូវបានចាប់ខ្លួន ឬបានចុះចាញ់ដោយស្ម័គ្រចិត្ត ។
លោក Shoigu បញ្ជាក់ថា ឥឡូវនេះយើងមានប្រព័ន្ធសព្វាវុធ ដែលបានទម្លាក់យន្តហោះចំនួន ២៤ គ្រឿងដោយប្រើពេលត្រឹមតែរយៈពេល ៥ ថ្ងៃប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី