ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតកំពូល​អាមេរិក និងចិន យល់ព្រមរក្សាស្ថិរភាពទំនាក់ទំនង ទោះបីមានភាពខុសគ្នា​

Kyodo

វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ លើតម្រូវការជំរុញការសន្ទនា ដោយមិនគិតពីការខ្វែងគំនិតគ្នាជាច្រើន ដើម្បីជួយកាត់បន្ថយការយល់ច្រឡំ និងស្ថិរភាពទំនាក់ទំនងទ្វេភាគី។

លោក វ៉ាង​ យី មន្ត្រីគោលនយោបាយការបរទេស ជាន់ខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ប្រទេសទាំងពីរ “ចែករំលែកផលប្រយោជន៍រួម និងបញ្ហាប្រឈមសំខាន់ៗ ដែលយើងត្រូវដោះស្រាយជាមួយគ្នា” នៅពេលដែលលោក បានចាប់ផ្តើមកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅទីក្រុងវ៉ាស៊ីនតោន។

ប្រហែល ៣សប្តាហ៍មុន កិច្ចប្រជុំកំពូលដ៏មានសក្តានុពល រវាងប្រធានាធិបតីនៃប្រទេសនានា លោក វ៉ាង យី បានលើកឡើងថា តាមរយៈការបន្តនិងធ្វើឱ្យ កិច្ចសន្ទនាកាន់តែស៊ីជម្រៅ ពួកគេអាចបន្តកិច្ចសហប្រតិបត្តិការ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងនាំទំនាក់ទំនងត្រឡប់មកវិញ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឆ្ពោះទៅរកផ្លូវមានសុខភាពល្អ ស្ថិរភាព ​និរន្តរភាព និងការអភិវឌ្ឍន៍។”

យោងតាមការចុះផ្សាយរប​ស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា បន្ទាប់ពីលោក វ៉ាង​ យី បានបញ្ចប់ លោក Blinken បានលើកឡើងថា លោកបានយល់ស្របនឹងការ លើកឡើងរបស់សមភាគីចិន នៅក្នុងវត្តមានរបស់ប្រព័ន្ធផ្សព្វផ្សាយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top