ព័ត៌មានជាតិ

លោក អ៊ុំ ប៉ូល័ក្ខ ត្រូវបានប្រកាសជាប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីជំនួស លោក ហាស់ ពណ្ណភ័ណ

ព្រៃវែង៖ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែងតំណាងអភិបាលខេត្ត នៅព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី​ នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង លោក អ៊ុំ ប៉ូល័ក្ខ មកកាន់ដំណែងប្រធានច្រកថ្មី ជំនួស លោក ហាស់ ពណ្ណភ័ណ។

លោកអភិបាលរងខេត្តព្រៃវែង បានថ្លែងស្នើដល់ប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ បណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ សូមយកចិត្តទុកដាក់បំពេញការងារឱ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕

To Top