ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះចែកអំណោយស្រូវពូជ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង កាលពេលកន្លងទៅ ដើម្បីស្តារលើការដាំដុះឡើងវិញ។
មានប្រសាសន៍ ទៅកាន់ប្រជាកសិករ លោកខូយ រីដា បានមានប្រសាសន៍ថា នេះគឺជាស្រូវពូជដ៍ល្អបំផុត ដែលមានម៉ាស៊ីនសម្ងួត ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:គណ:កម្មាធិការគ្រប់គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីយកមកចែកជូនបងប្អូន ប្រជាកសិករដែលរងនូវផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង កន្លងមក ដើម្បីយកមកស្តារលើការដាំដុះឡើងវិញ លើដំណាំកសិកម្ម របស់បងប្អូន មីងមា ពុកម៉ែ នៅក្នុងមូលដ្ឋាន។
លោកអភិបាលខេត្ត ក៍បានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ឬ ជួបការលំបាកផ្សេងៗ ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រាន់ជាន់ថ្នាក់ មិនបានគិតគូរ ឬ យកចិត្តទុកដាក់នោះឡើយ ពោលគឺទីណាមានប្រជាពលរដ្ឋខ្វះខាត ឬ ទុកលំបាកគឺរាជរដ្ឋាភិបាល និង អាជ្ញាធរតែងតែគិតគូរជានិច្ច និង គ្រប់កាលៈទេសៈ៕