ព័ត៌មានអន្តរជាតិ

លោក ពូទីន ចំអកទៅលើសំណើហាមនាំចូល ទួរណឺវីសចូលរុស្ស៊ីថា “ល្អហើយសំរាមតិចកាន់តែប្រសើរ”

រូបភាព៖ Afp

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍ ស្តីពីបញ្ហាសេដ្ឋកិច្ចថា សំណើដាក់ទណ្ឌកម្ម របស់បស្ចិមប្រទេសប្រឆាំងនឹងរុស្ស៊ី កាន់តែមានភាពមិនសមហេតុផល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ ប្រទេសលីទុយអានីបានស្នើរួមទាំងការដាក់ទណ្ឌកម្មលើផលិតផលឡេវអាវ, ដែកគោល និងឧបករណ៍ដេរនៅក្នុងជុំទី ១២ នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ដែលបច្ចុប្បន្នកំពុងត្រូវបានពិភាក្សាដោយរដ្ឋជាសមាជិកនៃប្លុកនេះ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមឧបករណ៍ដែលប្រើសម្រាប់ខួង ម៉ាស៊ីនសង្កត់, ត្រា, ឧបករណ៍ទម្លុះ ឬ សង្កត់ ក៏ដូចជាទូរទស្សន៍ និងឧបករណ៍ថតសំឡេង ទៅនឹងការហាមឃាត់ការនាំចេញដ៏ទូលំទូលាយប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលរួមមាន កំសៀវ, គ្រឿងចក្រ និងឧបករណ៍មេកានិចផងដែរ។

លោកពូទីនបាននិយាយថា “ដៃគូរបស់យើងឥឡូវនេះកំពុងយកការស្រមើស្រមៃរបស់ពួកគេទៅជារឿងមិនសមហេតុផល ដោយហាមឃាត់ការនាំចូលដូចជា ឧបករណ៍ ទួណឺវីស ម្ជុល និងអ្វីៗផ្សេងទៀតមកកាន់ប្រទេសរុស្ស៊ី”។ លោកថា “ល្អហើយ សំរាមតិច កាន់តែប្រសើរ។

លោក ពូទីន បានបន្ថែមថា គឺមានឱកាសតិចតួចដែលសត្វសង្កើចនឹងត្រូវបាននាំចេញពីទីក្រុងធំៗនៅអឺរ៉ុបចូលមករុស្ស៊ី» ដោយ​លោកសំដៅ​ទៅ​លើ​រោគរាតត្បាត​ថ្មីៗ​នៅ​ក្នុង​ប្រទេស​សហភាព​អឺរ៉ុប​មួយ​ចំនួន។

យោងតាមប្រធានាធិបតីរុស្ស៊ី រហូតមកដល់ពេលនេះ លោកខាងលិចបានអនុម័តកញ្ចប់ទណ្ឌកម្មរាប់មិនអស់ ប៉ុន្តែបាន “ជាប់ពាក់ព័ន្ធ” នៅក្នុងការរឹតបន្តឹងរបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top