ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ​បន្ត​ប្តេជ្ញាចិត្ត​ ចំពោះ​សន្ធិសញ្ញា​ហាមប្រាម​ ការ​សាកល្បង​នុយក្លេអ៊ែរ​ ​បន្ទាប់​ពី​ដក​ការ​ផ្តល់​សច្ចាប័ន

រូបភាព៖ Afp

ម៉ូស្គូ៖​ ក្រសួងការបរទេសរុស្ស៊ី​ បានប្រកាសកាលពីថ្ងៃសុក្រថា ទោះបីជាមានការដកការផ្តល់ សច្ចាប័នលើសន្ធិសញ្ញាហាមប្រាម ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ក៏ដោយ ក៏រុស្ស៊ីនៅតែប្តេជ្ញាចិត្ត​ ចំពោះសន្ធិសញ្ញា និងកាតព្វកិច្ចរបស់ខ្លួនផងដែរ។

ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសរុស្ស៊ី នៅតែជាហត្ថលេខីនៃ CTBT ហើយនឹងបន្តចូលរួមក្នុងការងាររបស់គណៈកម្មការរៀបចំសន្ធិសញ្ញា។ រុស្ស៊ី​ក៏​មាន​បំណង​រក្សា​ការ​ផ្អាក​ការ​សាកល្បង​នុយក្លេអ៊ែរ​ ដែល​ខ្លួន​បាន​សង្កេត​ឃើញ ​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​ មក​ហើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើតេស្ដសាកល្បងពេញលក្ខណៈនៅទីតាំងរដ្ឋ Nevada របស់ខ្លួន ដូចដែលរបាយការណ៍មួយចំនួនបានលើកឡើងនោះ រុស្ស៊ីនឹងឆ្លើយតបដោយសប្បុរស។

ក្រសួងការបរទេសរុស្ស៊ីបានឧ្យដឹងថា “សហរដ្ឋអាមេរិកត្រូវតែយល់ថា ការធ្វើតេស្ដពេញលេញ ដែលហេដ្ឋារចនាសម្ព័ន្ធនៃកន្លែងសាកល្បងនៅរដ្ឋ Nevada ត្រូវបានគេរាយការណ៍ថាបានរៀបចំ នឹងបង្ខំឱ្យយើងធ្វើសកម្មភាពក្នុងលក្ខណៈកញ្ចក់” ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើច្បាប់មួយ លុបចោលការផ្តល់សច្ចាប័នរបស់រុស្ស៊ីលើសន្ធិសញ្ញានេះ​ បានចុះហត្ថលេខាក្នុងឆ្នាំ១៩៩៦​ សន្ធិសញ្ញានេះ​ គឺជាកិច្ចព្រមព្រៀងពហុភាគីដែលហាមប្រាមរាល់ការសាកល្បងការផ្ទុះនុយក្លេអ៊ែរ​ដែលធ្វើឡើងក្នុងគោលបំណងសន្តិភាព ឬយោធា។ រុស្ស៊ី​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ​ក្នុង​ឆ្នាំ២០០០ ខណៈ​អាមេរិក​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ​នៅ​ឡើយ​ទេ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top