ព័ត៌មានអន្តរជាតិ

អតីតប្រធាន រដ្ឋសភាជាតិ អាមេរិកថា ហុងគ្រី មិនគួរស្ថិតនៅក្នុង សមាជិក របស់អឺរ៉ុបឡើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការកំពូល របស់នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban បានប្រតិកម្មកាលពីថ្ងៃចន្ទម្សិលមិញនេះ ចំពោះការអត្ថាធិប្បាយ របស់អតីតប្រធានសភា អាមេរិក Nancy Pelosi ដែលថាប្រទេស របស់គាត់មិន គួរជាផ្នែក នៃសហភាពអឺរ៉ុបទេ។

Balasz Orban បានសរសេរនៅលើ X ថា៖ជាសំណាងល្អ នៅក្នុងប្រទេសហុងគ្រី វាគឺជាប្រជាជនហុងគ្រីដែលសម្រេចចិត្ត និងបោះឆ្នោតលើអនាគត របស់ពួកគេ ហើយគ្មាននរណាម្នាក់ និយាយនៅក្នុងរឿងនេះទេ សូម្បីតែអ្នកប្រជាធិបតេយ្យ ក៏ដោយ ។

ពាក្យរិះគន់ខ្លាំងៗរបស់លោកស្រី Pelosi បានកើតឡើងក្នុងអំឡុងពេលបទសម្ភាសន៍ ជាមួយកាសែតប្រចាំថ្ងៃអ៊ីតាលី Corriere della Sera ដែលបានបោះពុម្ពកាលពីព្រឹកថ្ងៃចន្ទ ក្នុងបរិបទ នៃសំណួរអំពីរដ្ឋាភិបាល នៅទីក្រុងរ៉ូម។

លោកស្រី Pelosi បាននិយាយថា ៖ មានសមាជិកសហភាព អឺរ៉ុបផ្សេងទៀត ដែលធ្វើមិនបានល្អជាមួយរឿង មួយឬមួយផ្សេងទៀត។ ខ្ញុំ​មិន​គិត​ថា​ហុងគ្រី​គួរ​នៅ​ក្នុង​សហភាព ​អឺរ៉ុប​នៅ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​ពេល​ដែល​ពួក​គេ​ចូល​ទៅ វា​ពិបាក​ក្នុង​ការ​ដក​ពួក​គេ​ ចេញមកវិញណាស់ ។

គួរឲ្យដឹងដែរថា លោកស្រី Pelosi រូបនេះក៏ធ្លាប់បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ចំពោះគោលនយោបាយ អន្តោប្រវេសន៍ និង LGBT របស់នាង ដែលផ្ទុយនឹងគណបក្ស កាន់អំណាច របស់អាមេរិកផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top