ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំរបៀបវារ: និងខ្លឹមសារ សម្រាប់កិច្ចប្រជុំបូកសរុបល ទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្រ្ដី បានជម្រាបជូន អង្គប្រជុំពីកាលបរិច្ឆេទ នៃកិច្ចបប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រព្រឹតទៅរយ:ពេល ៣ថ្ងៃ នាដើមខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ មុននឹងរៀចំសន្និបាតរបស់ខ្លួននាពេលខាងមុខ។
កិច្ចប្រជុំនេះបានលើកយកកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖
១. អភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ
២. ការកែលមួលក្ខខណ្ឌនៃការរស់នៅរបស់សហគមនៅតំបន់ជន
៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទ
៤. ពង្រឹងសេវាកិច្ចការរដ្ឋបាល និងកិច្ចការទូទៅ និងបង្ហាញពីសមិទ្ធផលឆ្នាំ២០២៣ របស់ក្រសួងដើម្បីធ្វើការវិភាគបញ្ហារកចំណុចខ្លាំង និងចំណុចខ្សោយ ឈានទៅរៀបចំដំណើរការកិច្ចប្រជុំរយ:ពេល ៣ថ្ងៃខាងលើ ។
ក្នងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ដែលទទួលបន្ទុកតាមកម្មវិធីអាទិភាពនីមួយៗ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្ដីតាមនាយកដ្ឋាន ធ្វើការពិភាក្សាគ្នា ឱ្យបានគ្រប់ជ្រុងជ្រោយ ប្រមូលធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ដ សម្រាប់ឆ្នាំបន្ត៕