ព័ត៌មានអន្តរជាតិ

យន្តហោះរបស់ កងទ័ពជើងទឹកអាមេរិក បើកហួសផ្លូវរត់ធ្លាក់ចូលសមុទ្រ ក្នុងរដ្ឋហាវ៉ៃ

Xinhua

បរទេស៖ យន្តហោះមួយគ្រឿង របស់កងទ័ពជើងទឹកអាមេរិក បានរត់ហួសផ្លូវរត់ ហើយបានធ្លាក់ចូលឈូងសមុទ្រ ក្នុងរដ្ឋហាវ៉ៃកាលពីថ្ងៃចន្ទ ប៉ុន្តែអាជ្ញាធរបាននិយាយថា មនុស្សទាំង៩នាក់នៅលើនោះ មានសុវត្ថិភាពដោយគ្មានរបួសនោះទេ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យគឺលោក Ryan Fisher បាននិយាយថា ឆ្មាំឆ្នេរសមុទ្របានឆ្លើយតប ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានបិទយ៉ាងឆាប់រហ័ស។ លោកបានថ្លែងថា៖ «វាស្តាប់ទៅហាក់ដូចជាភាគីពាក់ព័ន្ធ ទាំងអស់ត្រូវបានជួយសង្គ្រោះ។

អ្នកនាំពាក្យកងម៉ារីនអាមេរិក លោក Orlando Perez បាននិយាយថា យន្តហោះ P-8A បានបើកហួសផ្លូវរត់នៅឯមូលដ្ឋាន ទ័ពម៉ារីននៅឈូងសមុទ្រ Kaneohe ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានបន្ថែមនោះទេ។

រូបថតដែលថតដោយសាក្សីបានបង្ហាញ ពីយន្តហោះអណ្តែតនៅឆ្នេរសមុទ្រ ដែលជាទិដ្ឋភាពមួយដែលនឹកឃើញដល់ឆ្នាំ ២០០៩ “Miracle on the Hudson” នៅពេលដែលយន្តហោះពាណិជ្ជកម្ម Chesley “Sully” Sullenberger បានចុះចតជាបន្ទាន់នៅទន្លេញូវយ៉ក។ មនុស្ស ១៥៥ នាក់នៅលើយន្តហោះបានរួចជីវិត។

យន្តហោះ P-8A និង Airbus A320 ដែល Sullenberger មានទំហំប្រហាក់ប្រហែលគ្នា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top