ព័ត៌មានអន្តរជាតិ

ក្រុមប្រដាប់អាវុធហាម៉ាស់ ប្រគល់ក្រុមឈ្លើយសឹកថ្មី ២០នាក់ទៅឱ្យ ICRC តាម​ព្រំដែន​ជាមួយ​អេហ្ស៊ីប

បរទេស ៖ ក្រុមប្រដាប់អាវុធ នៃក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានប្រគល់ក្រុមឈ្លើយសឹកថ្មី ចំនួន ២០នាក់ ទៅឱ្យគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) កាលពីយប់ថ្ងៃសៅរ៍ ។ ចំណែកកងកម្លាំងការពារ អ៊ីស្រាអែល (IDF) បាន​បញ្ជាក់​ថា ក្រុម​នេះ​ឥឡូវ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​អ៊ីស្រាអែល​វិញ​ តាម​ព្រំដែន​ប៉ាឡេស្ទីន​ជាមួយ​អេហ្ស៊ីប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែលបានទទួលស្គាល់ការផ្លាស់ប្តូរនេះ ប៉ុន្តែបាននិយាយថា យោងតាមព័ត៌មានរបស់ខ្លួនមានតែ “អ្នកចាប់ពង្រត់ ១៧ នាក់ប៉ុណ្ណោះត្រូវបានផ្ទេរ រួមទាំងជនជាតិអ៊ីស្រាអែល ១៣ នាក់ និងអ្នកចាប់ពង្រត់ ៤ នាក់ដែលមានសញ្ជាតិថៃ” ។

IDF បានបន្ថែមថា “ក្បួនរថយន្តរបស់អ្នកចាប់ពង្រត់ត្រឡប់ទៅអ៊ីស្រាអែលវិញ កំពុងធ្វើដំណើរឆ្លងកាត់ទឹកដីអេហ្ស៊ីប ទៅកាន់ចំណុចជំនួបប្រជុំនៅ Kerem Shalom។

កងពលតូច Ezzedine Al-Qassam បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ដោយ AFPថា ការដោះដូរអ្នកទោស ត្រូវបានពន្យារពេល បន្ទាប់ពីក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀង នៅថ្ងៃទីពីរ នៃបទឈប់បាញ់បណ្តោះអាសន្ន ប៉ុន្តែនៅទីបំផុតបានកើតឡើង “នៅក្នុងបរិបទនៃការផ្អាកមនុស្សធម៌” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top