ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ៖ អ៊ុយក្រែន មិនព្រមដោះដូរទឹកដី ជាថ្នូរនឹងការចូលជា សមាជិកណាតូឡើយ

RT News

បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmitry Kuleba បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំអង្គការ ណាតូ នៅទីក្រុង ប្រ៊ូសែល កាលពីថ្ងៃព្រហស្បតិ៍ថា គំនិតដែលថា អ៊ុយក្រែន អាចប្រគល់ទឹកដី ដែលខ្លួនបាត់បង់ទៅឱ្យរុស្ស៊ី ជាថ្នូរនឹងសមាជិកភាពណាតូ នៅតែមិនអាចទទួលយកបានឡើយ។

យោងតាមការ ចេញផ្សាយរបស់ RT គំនិតនេះត្រូវបានលើកឡើង ដោយអតីតមន្ត្រីជាន់ខ្ពស់ណាតូ រួមទាំងអតីតអគ្គលេខាធិការ Anders Fogh Rasmussen និងអតីតមេបញ្ជាការសម្ព័ន្ធមិត្ត កំពូលអឺរ៉ុប James Stavridis ។

ជាលទ្ធផលទោះបី ជាយ៉ាងណាក្តីលោកKuleba បានធ្វើការរិះគន់សំណើនេះ នៅចំពោះមុខក្រុមប្រឹក្សារដ្ឋមន្ដ្រីការបរទេស NATO-Ukraineមកហើយដែរ។

លោករដ្ឋមន្ត្រី​បាន​បន្តទៀត​ថា ក្រុមអ្នក​គាំទ្រ​ផែនការ​នេះ ​គួរ​ប្រាប់​ប្រជាជាតិ​ផ្សេង​ទៀត ​ឲ្យ​ធ្វើ​សម្បទាន​ស្រដៀង​គ្នា​នេះ ​ទៅ​​ហើយ​ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នេះ ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ស្តាប់​ អំណះអំណាង​របស់​ពួកគេ ។

ដ្ឋមន្ត្រីក៏បានច្រានចោលការយល់ឃើញ ដែលថាមានភាពអស់កម្លាំង ជាមួយនឹងជម្លោះនៅក្នុងប្រទេសលោកខាងលិច ដោយទទូចថាកង្វះ នៃការចែកចាយអាវុធ មិនទាក់ទងនឹងវានោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top