ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហៀងហៃ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំសំណេះសំណាល អំពីការជំរុញការអភិវឌ្ឍរួម នៅតំបន់ដីសន្តទន្លេយ៉ងសេ ឱ្យកាន់តែស៊ីជម្រៅ ។
លោកបានគូសបញ្ជាក់ថា ត្រូវផ្តោតលើការអភិវឌ្ឍសមហរណកម្មនិងប្រកបដោយគុណភាពខ្ពស់ ធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ បើកទូលាយក្នុងកម្រិតខ្ពស់ ចាត់ចែងរួមទាំងការធ្វើនុវានុវត្តបច្ចេកវិទ្យា និង ឧស្សាហកម្ម រៀបចំដឹកនាំ សហគ្រាសឈានមុខគេ ហើយបញ្ចេញ លក្ខណៈពិសេសរៀងៗគ្នា តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងយន្តការ អភិរក្សអេកូឡូស៊ី និងអភិវឌ្ឍសេដ្ឋកិច្ច ។ ធ្វើជាគំរូមុនគេ នៃការកសាងតំបន់ វិបុលភាពរួម ខិតខំស្វែងរកមាគ៌ាកសាង អរិយធម៌ទំនើប នៃប្រជាជាតិចិន ដើម្បីជំរុញឱ្យការអភិវឌ្ឍរួម នៃតំបន់ដីសន្តទន្លេយ៉ងសេ មានលទ្ធផលជាផ្លែផ្លាថ្មី ដើម្បីដើរតួនាទីគំរូនិងនាំមុខ ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ។
លោក Li Qiang សមាជិកអចន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិននិងលោក Cai Qi សមាជិកអចន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានខុទ្ទកាល័យ មជ្ឈិមបក្សកុម្មុយនិស្តចិន បានចូលរួមកិច្ចប្រជុំ ។ សូមបញ្ជាក់ថា លោក Xi Jinping បានបើកធ្វើកិច្ចប្រជុំសំណេះសំណាលនេះ ជាពិសេសក្នុងអំឡុងពេលចុះត្រួតពិនិត្យ ការងារនៅក្រុងហៀងហៃ ៕
អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន