តាកែវ៖ក្នុងនាមជាស្ថាបនិកម្នាក់ ដែលបានចូលរួមសិក្សាស្រាវជ្រាវ និងដកបទពិសោធន៍ អស់រយៈពេល៣ឆ្នាំ ទៅលើដីស្រែចំការ ក្នុងប្រទេសកម្ពុជាជាច្រើនខេត្តកន្លងមក អំពីស្នាដៃជីទឹក និងគោកធម្មជាតិថ្មី ផលិតដោយអ្នកវិទ្យាសាស្ត្រខ្មែរ លោក សយ សុភាព រហូតសម្រេចបានលទ្ធផលមួយ ដែលធ្វើឲ្យលោក សយ សុភាព បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយរីករាយ និងបានប្រកាសបើកឲ្យបងប្អូនកសិករ អាចទិញយកទៅសាកល្បង ជាមួយតម្លៃសមរម្យ តែអាចជួយបង្កបង្កើនផលខ្ពស់ ។
លោក សយ សុភាព បានប្រកាសអំពីដំណឹងល្អ នូវការសម្រេចបានដោយជោគជ័យ ស្នាដៃសិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រខ្មែរ ជាមួយជីទឹក និងគោកធម្មជាតិ ដែលអាចជួយឲ្យកសិករខ្មែរ សន្សំសំចៃថវិកា ក្នុងការធ្វើកសិកម្ម ។ ក្នុងនោះលោក ក៏បានប្រកាសថា អាចទិញយកទៅប្រើប្រាស់បាន ចាប់ពីថ្ងៃទី២៨វិច្ឆិកាតទៅ ។
លោក សយ សុភាព បានឲ្យដឹងថា “ខ្ញុំរំភើបណាស់ក្នុងជីវិតរបស់ខ្ញុំ ដែលបានសម្រេចតាមបំណងរបស់ខ្ញុំ គឺការបង្កើតស្នាដៃថ្មី តាមលំនាំដូនតា ហើយអាចរួមចំណែក ជាមួយកសិករនោះបាន ដោយការផលិតជីធម្មជាតិ ដែលមានអ្នកវិទ្យាសាស្ត្រខ្មែររួមគ្នា។ យើងខ្ញុំបានបង្កើតស្នាដៃហើយ តែកិច្ចជាច្រើនអនេកត្រូវព្យាមបន្តនិងអត់ធ្មត់”។
លោកបានបន្តថា “ខ្ញុំសង្ឃឹមថាប្រជាកសិករ ក៏ដូចជាផ្នែកពាក់ព័ន្ធជួយគាំទ្រ និងលើកទឹកចិត្តផង ព្រោះការស្រាវជ្រាវ ចំណាយពេលវេលា និងថវិកាអស់ច្រើនណាស់ ទំរាំបានរកឃើញអ្វីមួយ ហើយនិងឈានទៅដល់ការបើកសិប្បកម្ម បំរើផលប្រយោជន៏រួម ។នេះគឺជាស្នាដៃ អ្នកវិទ្យាសាស្ត្រខ្មែរ ខ្ញុំជាអ្នកកាសែត អ្នកបច្ចេកទេសកសិកម្មខ្មែរ” ។
លោក សយ សុភាព បានបញ្ជាក់ថា “ប្រជាកសិករ អ្នកដាំបន្លែ អ្នកចំការ អាចទិញ ជីទឹក គោកធម្មជាតិរបស់ខ្ញុំបានហើយចាប់ពី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ។ ផលិតផលជីទាំង២ប្រភេទនេះ តម្លៃសមរម្យបំផុត ដែលបងប្អូនពិតជាទទួលយកបាន ហើយក្នុងមួយខែ សិប្បកម្មរបស់ខ្ញុំអាចផលិតជីទឹក មិនតិច១ម៉ឺនប្រាំបីពាន់លីត្រ (18000ល) ដោយឡែកជីគោក ប្រហាក់ប្រហែល១០តោន។ នេះជាស្នាដៃរបស់អ្នកវិទ្យាសាស្ត្រខ្មែរ” ៕