ភ្នំពេញ៖ យោងតាមតួលេខ ពីសហព័ន្ធស្រូវអង្ករ កម្ពុជាបានឲ្យដឹងថា ក្រោយពីបញ្ចប់ ដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ឃើញថាតួលេខ នៃការទិញអង្ករកម្ពុជា របស់ប្រទេសចិន មានសំទុះកើនខ្លាំង គួរឲ្យកត់សម្គាល់។
ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ មីនានេះថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២០ កម្ពុជា បាននាំចេញអង្ករ សរុបចំនួន ១៣៦ ៥០០តោន មានចំនួន២២% បើធៀបជាមួយនឹង រយៈដូចគ្នា ក្នុងឆ្នាំ២០១៩។
ក្នុងនោះការនាំអង្ករចេញ ទៅកាន់ប្រទេសចិន មានចំនួនពី ២៧ ១០០តោន រហូតដល់ ៣៦ ១០០តោន មានចំនួន៣៣% បើធៀបជាមួយនឹង រយៈដូចគ្នា ក្នុងឆ្នាំ២០១៩៕ ដោយ៖ បាន ធារ៉ូ