ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការ​វាយ​ប្រហារ​ដោយគ្រាប់​មីស៊ីល​រ​ ​សំដៅ​ទៅ​លើ​រដ្ឋធានីរបស់​ស៊ីរី

រូបភាព៖ Xinhua

ដាម៉ាស់៖ យោងតាមទូរទស្សន៍ជាតិស៊ីរី បានឲ្យដឹងថា ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់អ៊ីស្រាអែល បានវាយប្រហារទីតាំងយោធា ក្នុងតំបន់ជុំវិញរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី នៅព្រឹកថ្ងៃសៅរ៍ ដែលជាការវាយប្រហារចុងក្រោយបំផុត នៃការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសស៊ីរី ​។

ការ​ផ្ទុះ​ជា​ច្រើន​ត្រូវ​បាន​គេ​ឮ​នៅ​ក្រុងដាម៉ាស់ បន្ទាប់​ពី​ពាក់​កណ្តាល​អធ្រាត្រ​ក្នុង​អ្វី​ដែល​ទំនង​ជា​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​អរិភាព ។ទូរទស្សន៍​រដ្ឋ​ក្រោយ​មក​បាន​បញ្ជាក់​ថា ​វា​ជា​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីស្រាអែល ​លើ​តំបន់​ជុំវិញ​ក្រុង​ដាម៉ាស។

ទន្ទឹមនឹងនេះ កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា នៅម៉ោងប្រហែល ១ និង ៣៥ នាទីព្រឹកម៉ោងក្នុងស្រុក “សត្រូវអ៊ីស្រាអែល” បានធ្វើការវាយលុកតាមអាកាសពីទិសដៅនៃតំបន់ Golan Heights ស៊ីរីដែលកាន់កាប់ដោយកំណត់គោលដៅយោធាមួយចំនួននៅក្នុងតំបន់ជុំវិញទីក្រុងដាម៉ាស់។

ប្រភពបានបន្ថែមថា ការការពារដែនអាកាសបានទម្លាក់មីស៊ីលភាគច្រើន ហើយការខាតបង់ត្រូវបានកំណត់ចំពោះការខូចខាតសម្ភារៈ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសរាប់រយដងប្រឆាំងនឹងគោលដៅដែលមានទំនាក់ទំនងរវាងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ក៏ដូចជាក្បួនដឹកជញ្ជូនអាវុធទៅកាន់ក្រុមហេសបូឡា ដែលជាកងជីវពលលីបង់គាំទ្រដោយអ៊ីរ៉ង់។

អ៊ីស្រាអែល ​មើល​ឃើញ​អ៊ីរ៉ង់ថា ​ជា​សត្រូវ​របស់​ខ្លួន ហើយ​នឹង​មិន​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់ ​បង្កើត​មូលដ្ឋាន​អចិន្ត្រៃយ៍​នៅ​ស៊ីរី​ឡើយ។ អ៊ីស្រាអែល និងស៊ីរី មានព្រំប្រទល់តាមបណ្តោយ ខ្ពង់រាបហ្គោឡាន ដែលរដ្ឋជ្វីហ្វ រឹបអូសពីប្រទេសស៊ីរី ក្នុងអំឡុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ និងបានបញ្ចូលក្នុងឆ្នាំ១៩៨១៕

ប្រែសម្រួល ឈូក បូរ៉ា

To Top