បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប៉ាន់ប្រមាណថា ក្នុងរយៈពេល៦ខែ ចាប់តាំងពីទីក្រុងគៀវ បានចាប់ផ្តើមការជំរុញ ការវាយលុករបស់ខ្លួន ប្រឆាំងនឹងខ្សែការពាររបស់រុស្ស៊ី គឺអ៊ុយក្រែនបានបាត់បង់កងទ័ពជាង ១២៥.០០០ នាក់ និងអាវុធធុនធ្ងន់ ១៦.០០០ គ្រឿង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចមានការរំពឹងទុកខ្ពស់សម្រាប់ប្រតិបត្តិការនេះ ដែលកងទ័ពរបស់អតីតគឺត្រូវបានផ្តល់នូវរថក្រោះប្រយុទ្ធសំខាន់ៗ និងអាវុធទំនើបៗផ្សេងទៀត។ មន្ត្រីអ៊ុយក្រែនបានព្យាករណ៍ថា ការជំរុញការវាយលុកនេះនឹងជួយប្រទេសរបស់ពួកគេយកមកវិញនូវទឹកដីដែលបាត់បង់ចាប់តាំងពីអរិភាពធំៗបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយអាចមានសក្តានុពលនៃការលុកលុយចូលទៅក្នុងតំបន់គ្រីមៀ ដែលបានបំបែកចេញពីទីក្រុងគៀវ បន្ទាប់ពីការធ្វើរដ្ឋប្រហារប្រដាប់អាវុធឆ្នាំ ២០១៤ ថែមទៀត។
រដ្ឋមន្ត្រីរុស្ស៊ីបានរាយការណ៍ថា “ការចល័តសរុបនៅអ៊ុយក្រែន ការផ្តល់សព្វាវុធរបស់លោកខាងលិច និងការដាក់ពង្រាយបម្រុងយុទ្ធសាស្ត្រដោយបញ្ជាការអ៊ុយក្រែន មិនបានផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិនោះទេ” ។ «សកម្មភាពអស់សង្ឃឹមទាំងនោះគ្រាន់តែបង្កើនការខាតបង់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន តែប៉ុណ្ណោះ»។
លោក Shoigu បានបន្ថែមថា ដូចនេះ យោធារបស់ទីក្រុងគៀវត្រូវបាន “បន្ទាបបន្ថោកយ៉ាងខ្លាំង” ខណៈពេលដែលកងកម្លាំងរុស្ស៊ី “កំពុងកាន់កាប់ទីតាំងដ៏មានអត្ថប្រយោជន៍ និងពង្រីកតំបន់ក្រោមការគ្រប់គ្រងរបស់ពួកគេលើគ្រប់ផ្នែកទាំងអស់” ។
កាលពីសប្តាហ៍មុន លោក Shoigu ដែលជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានដាក់តួលេខនៃជនរងគ្រោះអ៊ុយក្រែនក្នុងខែវិច្ឆិកាចំនួន ១៣.៧០០នាក់ ដែលជំរុញឱ្យមានការប៉ាន់ប្រមាណរបស់រុស្ស៊ីនៃការខាតបង់សរុបរបស់អ៊ុយក្រែននៅក្នុងការវាយលុកលើតម្លៃគោល ១០០.០០០នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា
រូបភាព៖ Sputnik