ព័ត៌មានអន្តរជាតិ

សេតវិមាន សារភាពថា ពិតជាជិតអស់លុយ សម្រាប់ផ្គត់ផ្គង់ អ៊ុយក្រែនហើយ

CNN

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមាន ត្រូវការជាបន្ទាន់នូវមូលនិធិបន្ថែម ដើម្បីបន្តគាំទ្រអ៊ុយក្រែន នេះបើតាមអ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Kirby អះអាងកាលពីថ្ងៃម្សិលមិញ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា រដ្ឋបាលលោក Biden មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកាត្រឹមតែដល់ដំណាច់ឆ្នាំ ហើយវាពិតជាមានភាពលំបាកខ្លាំង ក្នុងការបន្តគាំទ្រទីក្រុងគៀវ។

លោកKirby បានធ្វើការកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុង ពេលសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre ។

មន្ត្រីដដែលរូបនេះក៏បានអះអាងថា យុទ្ធនាការថ្មីរបស់រុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនគឺជិតមកដល់ហើយ ទោះបីជាសហរដ្ឋអាមេរិក និងទីក្រុងគៀវធ្វើការយ៉ាងស្វាហាប់ យ៉ាងណាអស់រយៈពេលជាច្រើនខែដើម្បីរៀបចំសម្រាប់វាក៏ដោយ ក៏វានឹងនៅតែមានកិច្ចការ ដែលត្រូវធ្វើច្រើនផ្សេងទៀត ៕

ប្រែសម្រួល៖ស៊ុនលី

To Top