ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្រុមការងារសាខាបាត់ដំបង បានចូលរួមប្រគល់ មូលប្បទានបត្រ ជូនកសិករ ដែលទទួលបានហិរញ្ញប្បទាន ឥតសំណង មូលនិធិនវានុវត្តន៍ (VCIF) លើផលិតកម្មពូជស្រូវ ក្រោមគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅ នៅមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង។
![](https://dap-news.com/wp-content/uploads/2023/12/9-1024x682.jpg)
ដោយមានការចូលរួម ពីតំណាងមណ្ឌលភូមិភាគបាត់ដំបង តំណាងពីក្រុមហ៊ុន AMRU Rice និងកសិករដែលទទួលបានហិរញ្ញប្បទានឥតសំណង មូលនិធិនវានុវត្តន៍ សរុបមាន៤៧ គ្រួសារ (ក្នុងនោះស្រ្តី ចំនួន១១គ្រួសារ) ស្មើនឹងទឹកប្រាក់ ១៥,៥៤២.២៨ ដុល្លារអាមេរិក។
![](https://dap-news.com/wp-content/uploads/2023/12/10-1024x682.jpg)
កសិករមកពីក្រុង ស្រុក ចំនួន៨ គឺក្រុងបាត់ដំបង ស្រុកគាស់ក្រឡ ស្រុកថ្មគោល ស្រុកបវេល ស្រុកបាណន់ ស្រុកមោងឫស្សី ស្រុករុក្ខគិរី និងស្រុកសង្កែ។
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)