ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត៩នាក់ និង១៥នាក់រងរបួស នៅក្នុងពេលវាយប្រហារដោយប្រដាប់អាវុធ នៅទីតាំងអណ្តូងរ៉ែក្នុងប្រទេសប៉េរូ

រូបភាពពី៖​ China Dialy

លីម៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងមហាផ្ទៃរបស់ប្រទេសប៉េរូ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសៅរ៍ ក្រោយពីក្រុមជនប្រដាប់អាវុធបានធ្វើការវាយប្រហារមកលើទីតាំងអណ្តូងរ៉ែ Poderosa នៅតំបន់ La Libertad ដែលស្ថិតនៅភាគខាងជើងនៃប្រទេសប៉េរូ ។

គួរបញ្ជាក់ថា ហេតុការណ៍មួយនេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង០០នាទី ម៉ោងសកល ។

ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧក្រិដ្ឋជនប្រដាប់អាវុធមួយក្រុមបានឆ្មក់ចូលទីតាំងអណ្តូងរ៉ែ ដោយបានវាយប្រហារយ៉ាងឃោរឃៅទៅលើក្រុមសន្តិសុខ និងចាប់ចំណាប់ខ្មាំងចំនួន៤នាក់ ដោយបញ្ជាក់ឲ្យដឹងទៀតថាមនុស្សចំនួន៩នាក់បានស្លាប់ និងចំនួន១៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងពេលវាយប្រហារនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top