ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋ ផ្ញើសារជូនពរ ចំពោះវេទិកា Liangzhu លើកដំបូង

ថ្ងៃទី ៣ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារ ជូនពរ ចំពោះវេទិកា Liangzhu លើកដំបូងដោយលើកឡើងថា ទីសំណល់ Liangzhu ជាសាក្ខីភាព នៃប្រវត្តិសាស្រ្តអរិយធម៌ ៥ ពាន់ឆ្នាំរបស់ប្រជាជាតិចិន ហើយក៏ជារតនវត្ថុ នៃអរិយធម៌ពិភពលោកផងដែរ ។ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដ៏យូរលង់ អរិយធម៌ចិន បានបង្កើតសមិទ្ធផលអរិយធម៌មួយហើយមួយទៀត តាមរយៈការច្នៃប្រឌិតថ្មី និងការបង្កើតថ្មី ដ៏មានលក្ខណៈពិសេសរបស់ខ្លួន និងការប្រកាន់ខ្ជាប់ ដែលបន្តវេន ពីមួយជំនាន់ ទៅមួយជំនាន់ ។ អរិយធម៌ចិនមានភាព បើកទូលាយនិងបរិយាបន្ន ស្រូបយកវប្បធម៌ផ្សេងៗ បានអភិវឌ្ឍ និងមានខ្លឹមសារកាន់តែសម្បូរ បែប ជាបន្តបន្ទាប់ រយៈពេលកាន់តែយូរ កាន់តែមានភាពរឹងមាំ ។ លើសពីនេះទៅទៀត អរិយធម៌ចិន បានស្រូបយក ខ្លឹមសារសំខាន់ នៃអរិយម៌ផ្សេងៗគ្នា ជុំវិញពិភពលោក ដែលបានបន្ថែមខ្លឹមសារ ដល់អរិយធម៌ពិភពលោក យ៉ាងខ្លាំង។

លោក Xi Jinping បានគូសបញ្ជាក់ថា ការគោរពគ្នា រួមសុខរួមទុក្ខ និងរួមរស់ដោយចុះសម្រុងគ្នាជាផ្លូវដ៏ត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍអរិយធម៌មនុស្សជាតិ។ សង្ឃឹមថាគ្រាប់ភាគី អាចប្រើប្រើសវេទិកា Liangzhu យ៉ាងពេញលេញ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសន្ទនា ខាងអរិយធម៌ជាមួយប្រទេស ដែលរួមគ្នាកសាង ”ខ្សែក្រវាត់និងផ្លូវ” អនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើមអរិយធម៌សកល បង្កើនការផ្លាស់ប្តូរ និងរៀនសូត្រគ្នាខាងអរិយធម៌ ផ្សព្វផ្សាយទស្សនៈអរិយធម៌ ដែលមានសមភាព រៀនសូត្រពីគ្នា ធ្វើកិច្ចសន្ទនា និងបរិយាបន្ន ជំរុញឱ្យ អរិយធម៌ផ្សេងៗរួមរស់ដោយចុះសម្រុងគ្នា និងជួយដល់គ្នាទៅវិញទៅមក ដើម្បីទទួលបានសមិទ្ធផលរៀងៗខ្លួន ក៏ដូចជាជំរុញឱ្យប្រជាជននៃប្រទេសនានា រាប់អានគ្នានិង រួមរស់ដោយសុខដុមរមនា ៕ អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top