ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអាមេរិក ផ្អាកការហោះហើរយន្តហោះ Osprey ទាំងអស់ ដើម្បីស៊ើបអង្កេត បន្ទាប់ពីការធ្លាក់ ស្លាប់សមាជិកសេវាកម្មអាមេរិក ៨នាក់ នៅឆ្នេរសមុទ្រជប៉ុន

រូបភាពពី៖​ AFP

បរទេស៖ កងទ័ពជើងទឹកអាមេរិកបានផ្អាកការហោះហើរយន្តហោះ Osprey ទាំងអស់ ដើម្បីស៊ើបអង្កេតលើការធ្លាក់យន្តហោះប្រភេទនេះនាពេលថ្មីៗនេះ ដែលបានសម្លាប់សមាជិកសេវាកម្មអាមេរិកប្រាំបីនាក់ នៅឆ្នេរសមុទ្រជប៉ុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃពុធថា “ដោយមានការប្រុងប្រយ័ត្នច្រើន បន្ទាប់ពីប្រតិបត្តិការ AFSOC ធ្លាក់, NAVAIR បានផ្អាកការហោះហើរសម្រាប់យន្តហោះ V-22 Osprey ទាំងអស់នៅថ្ងៃទី៦ ខែធ្នូ។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីឧប្បត្តិហេតុ V-22 Osprey នៅថ្ងៃទី២៩ ខែវិច្ឆិកា នៅឆ្នេរសមុទ្រនៃទីក្រុង Yakushima ប្រទេសជប៉ុន” ។

ព័ត៌មាន នៃការស៊ើបអង្កេតបឋមបង្ហាញពីការបរាជ័យសម្ភារៈដែលអាចបណ្តាលឱ្យមានឧបទ្ទវហេតុនេះ ប៉ុន្តែមូលហេតុនៃការបរាជ័យនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេនៅពេលនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top