ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញ ការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ហៅកាត់ថា លេខាធិការដ្ឋាន គ.វ.អ. ដែលមានទីតាំងនៅទីស្ដីការគណៈរដ្ឋមន្ត្រី៕

To Top