បរទេស៖ បើតាមការលើកឡើង របស់មន្ត្រីការទូតកំពូល របស់រុស្ស៊ីម្នាក់ បានអះអាងថា មេដឹកនាំអ៊ុយក្រែន បានបំផ្លាញចោលឱកាស របស់ពួកគេក្នុងការស្វែងរក ច្រកចេញពីជម្លោះ របស់ប្រទេសជាមួយ ទីក្រុងមូស្គូ ដូច្នេះកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់ការប្រយុទ្ធ នៅពេលនេះនឹងទាបជាងកិច្ចព្រមព្រៀង ដែលប្រធានាធិបតី Vladimir Zelensky បានដើរចេញ កាលពីខែមីនា ឆ្នាំ ២០២២។
លោក Dmitry Polyanskiy មន្ត្រីទូតអគ្គរដ្ឋទូត របស់អង្គការសហប្រជាជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ នៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា ប្រទេសអ៊ុយក្រែន បានខ្ជះខ្ជាយឱកាសរបស់ខ្លួន សម្រាប់ការចាកចេញ ពីកិច្ចព្រមព្រៀងមួយ ហើយបច្ចុប្បន្នបើទោះបីជា មានកិច្ចព្រមព្រៀងណាមួយ ដែលអាចធ្វើទៅបានឥឡូវនេះ នឹងឆ្លុះបញ្ចាំងពីសមត្ថភាព របស់ដែលមានកម្រិតទាប ជាងឳកាសពីមុនជាក់ជាមិនខាន ។
លោក Polyanskiy បានធ្វើអត្ថាធិប្បាយរបស់គាត់ ជាការឆ្លើយតបទៅនឹងការអះអាង របស់លោក Michael McFaul ដែលជាឥស្សរជនប្រឆាំងរុស្ស៊ី ដ៏លេចធ្លោ នៅលោកខាងលិច ដែលថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនដែលមានភាពច្បាស់លាស់ ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាព ជាមួយអ៊ុយក្រែននោះទេ។
អ្នកការទូតរុស្ស៊ីទំនង ជាសំដៅទៅលើកិច្ចព្រមព្រៀងបឋម ដែលសម្រេចបាននៅក្នុងកិច្ចចរចាសន្តិភាព ដែលរៀបចំដោយប្រទេសតួគី ក្នុងខែមីនាឆ្នាំ២០២២។ ក្រោយមកលោក Putin បានរក្សាកិច្ចព្រមព្រៀងនេះ នៅឯកិច្ចប្រជុំជាមួយមេដឹកនាំអាហ្វ្រិក ដោយនិយាយថាមេដឹកនាំអ៊ុយក្រែន បានបោះវាចោលទៅក្នុងកន្លែង ចាក់សំរាមប្រវត្តិសាស្ត្រ៕
ប្រែសម្រួល៖ស៊ុនលី
រូបភាព៖ Afp