អត្ថបទ

បទពិសោធន៍ដ៏មានរសជាតិ៖ ស្លាបព្រា (Slaprea) បំភ្លឺទីក្រុងភ្នំពេញ

ពិព័រណ៍ម្ហូបអាហារធំជាងគេនៅប្រទេសកម្ពុជា “ស្លាបព្រា” (Slaprea) បានទាក់ទាញអ្នកចូលរួមជាង ៨ មុឺននាក់ក្នុងរយៈពេលបីថ្ងៃ ចាប់ពីម៉ោង ៤ ដល់ ១០ យប់ ពីថ្ងៃទី 8 ដល់ថ្ងៃទី 10 ខែធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

អ្នក​ចូល​រួម​មានចំនួន​តិច​ជាង​កាលពីខែឧសភា ​បន្តិចមែន ប៉ុន្តែ ស្លាបព្រា ទទួលបានភាពរីករាយយ៉ាងខ្លាំងពីអ្នក​ចូល​រួម ជាមួយបទ​ពិសោធ​ថ្មីៗពី ស្លាបព្រា ដូច​ជា​គោម​ធំៗយ៉ាងគួរឱ្យស្រឡាញ់ និង​អមជាមួយ​របាំ​ប្រពៃណីខ្មែរ ​ដូច​ជា របាំត្រុដ និងល្បុក្កតោ ជាដើម។

ក្រុមការងារ ស្លាបព្រា ពិតជាពេញចិត្ត និងអរគុណដល់អ្នក​ចូល​រួមទាំងអស់ និងប្តេជ្ញាចិត្ត ក្នុងការរៀបចំ ស្លាបព្រា ឆ្នាំ ២០២៤ ពោរពេញនូវសកម្មភាព និងគោលគំនិតថ្មី នឹងកាន់តែមានភាពរំភើប និងទាក់ទាញ។ ក្រុមការងារសន្យាថានឹងព្យាយាមធ្វើឱ្យ ស្លាបព្រា និមួយៗប្រសើរជាងមុនជានិច្ច។

ស្លាបព្រា ទទួលបានភាពជោគជ័យក៏ដោយសារអ្នកលក់ជាច្រើន និងសហគមន៍របស់យើង ពីអាហារខ្មែរ អាហារតាមផ្លូវ រហូតដល់អាហារជម្រើសសកល។

បងស្រី សុខរ៉ា ម្ចាស់ភោជនីយដ្ឋាន Greek Souvlaki ដែលជាអ្នកលក់ម្នាក់របស់ ស្លាបព្រា តាំងងពីឆ្នាំ ២០១៧ មានប្រសាសន៍ថា “អ្វីដែលខ្ញុំស្រឡាញ់ពេញចិត្តអំពី ស្លាបព្រា គឺគោលគំនិត និងការគាំទ្ររបស់ពួកគាត់សម្រាប់ពិព័រណ៍ និងជូនចំពោះអ្នកលក់យើងទាំងអស់”។

សូមអរគុណដល់ សហអ្នករៀបចំ និងអ្នកឧបត្ថម្ភផ្លាទីនរបស់ ស្លាបព្រា ក៏ដូចជាអ្នកឧបត្ថម្ភផ្សេងទៀតរួមមាន ទឹកពិសា ហាយ-ធិច ធនាគារព្រីនស៍ Move By LM Car អ្នកឧបត្ថម្ភ និងដៃគូសហការទាំងអស់ ដែលចូលរួមចំណែកធ្វើឱ្យ ស្លាបព្រា ពេញដោយបទពិសោធន៍ថ្មីៗសម្រាប់អ្នកចូលរួម។

អ្នកស្ម័គ្រចិត្ដរបស់ ស្លាបព្រា ពី Volunteer Nation បានជួយឱ្យពិព័រណ៍ធ្វើឡើងយ៉ាងរលូន និងបានជោគជ័យលើការបែងចែកសំរាម មិនត្រឹមតែបែងចែកសំរាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអប់រំអ្នកចូលរួមប្រកបដោយប្រសិទ្ធភាពផងដែរ។

ក្នុងរយៈពេលបីថ្ងៃ ស្លាបព្រា កត់ត្រាបានកាកសំណល់ ៣.៦៨៣ គីឡូក្រាម បែងចែកជា ៥ ប្រភេទ៖ ប្លាស្ទិក និងអាលុយមីញ៉ូម សរីរាង្គ រាវ កញ្ចក់ និងផ្សេងៗ។ ការបែងចែកយ៉ាងម៉ត់ចត់បានធានាដល់ការកែច្នៃឡើងវិញប្រកបដោយប្រសិទ្ធភាព ពិសេសជាមួយដបប្លាស្ទិក និងកំប៉ុងអាលុយមីញ៉ូមរាប់ជាច្រើន។

ដៃគូរបស់ ស្លាបព្រា លើការកែច្នៃប្លាស្ទិក និងអាលុយមីញ៉ូម GOMI Recycle បានមានឡានចាំដឹកសំរាមប្លាស្ទិក និងអាលុយមីញ៉ូមទៅកែច្នៃ ទៅកន្លែងរបស់ពួកគាត់ ដើម្បីកែច្នៃទៅជាបំណែកគ្រឿងសង្ហារឹម និងសម្ភារៈផ្សេងទៀត។ បរិមាណសំណល់ប្លាស្ទិកដែលប្រមូលបាននៅ ស្លាបព្រា បានប្រមាណថាអាចបង្កើតបាន ២៥ បំណែកនៃគ្រឿងសង្ហារឹមជាថ្មី។

លោក Hokuto Mizuno អ្នកតំណាងឱ្យ GOMI Recycle មានការពេញចិត្តយ៉ាងខ្លាំងចំពោះការអប់រំ បែងចែក និងសម្អាតយ៉ាងយកចិត្តទុកដាក់របស់អ្នកស្ម័គ្រចិត្តរបស់ ស្លាបព្រា។ លោកមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ ស្លាបព្រា ចេញពីបេះដូងរបស់ខ្ញុំសម្រាប់ការសហការ ជាមួយពិព័រណ៍ដ៏អស្ចារ្យរយៈពេលបីថ្ងៃនេះ។ លើក​នេះ សំណល់​ប្លាស្ទិក​ដែល​ប្រមូល​បាន​ត្រូវ​បាន​កម្ទេច ​និង​សម្អាតបានយ៉ាងប្រសើរ។ ពួកយើងទន្ទឹងរង់ចាំធ្វើការជាមួយ ស្លាបព្រា ទៀត និងក្នុងរយៈពេលដ៏យូរខាងមុខ”។

ខណៈពេលដែលគំនិតផ្តួចផ្តើមធ្វើជីកំប៉ុសត្រូវបានអនុវត្ត ការអប់រំ និងយល់ដឹងជាមួយផ្នែកពាក់ព័ន្ធផ្សេងនៅមានកម្រិត បាននាំឱ្យមានការបរាជ័យនៃការកែច្នៃកាកសំណល់សរីរាង្គធ្វើជីកំប៉ុស ដែលបណ្តាលឱ្យសម្ភារៈ និងថវិកាជាងមួយពាន់ដុល្លារត្រូវបានបរិច្ចាគទៅអ្នកកែច្នៃជីកំប៉ុសក្នុងស្រុកជំនួសវិញ។ ក្រុមការងារ ស្លាបព្រា កាន់តែមានការប្តេជ្ញាចិត្តកាន់តែខ្លាំងនៅពេលនេះ ដើម្បីកាត់បន្ថយកាកសំណល់អាហារ និងកែច្នៃកាកសំណល់សរីរាង្គធ្វើជីកំប៉ុសក្នុង ស្លាបព្រា នាពេលអនាគត។

លោក សួន បូឌីសត្ត ប្រធានគ្រប់គ្រង ស្លាបព្រា មានប្រសាសន៍ថា “ពួកយើងមិនអាចធ្វើទៅបានទេបើគ្មានការគាំទ្រពីអ្នកឧបត្ថម្ភ ដៃគូ អ្នកស្ម័គ្រចិត្ត អ្នកលក់ និងអ្នកចូលរួមទាំងអស់។ សូមអរគុណសម្រាប់ការធ្វើឱ្យ ស្លាបព្រា ចុងឆ្នាំ ២០២៣ នេះ ជាបទពិសោធន៍ដ៏មានរសជាតិ។ ពួកយើងនឹងបន្តធ្វើឱ្យ ស្លាបព្រា កាន់តែពិសេស និងស្អាតជាមួយកាកសំណល់ដែលនឹងទទួលបានការកែច្នៃយ៉ាងត្រឹមត្រូវ។ សូមរង់ចាំសម្រាប់ព័ត៌មានថ្មីៗបន្ថែមទៀតអំពី ស្លាបព្រា ឆ្នាំ ២០២៤”។

ស្ថាបនិក ស្លាបព្រា លោក Galeno Chua មានប្រសាសន៍ថា “នេះគឺជាការល្អ ជិតយុទ្ធសាស្ត្ររបស់ពួកយើងសម្រាប់ឆ្នាំ ២០២៣ ដោយផ្អែកលើគោលដៅ និងបេសកកម្មរបស់ពួកយើងកាន់តែច្រើន និងប្រសើរជាងមុនៗ។ ពួកយើងនឹងបន្តបម្រើសហគមន៍ និងភពផែនដីឱ្យកាន់តែប្រសើរឡើងជាមួយនឹងការវិវត្តន៍នៃ ស្ថាបនិក ឆ្នាំ ២០២៤ ខាងមុខនេះ”។

______________________________________________________________

To Top