បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងថា ការខាតបង់សរុបរបស់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ យោធារបស់ទីក្រុងមូស្គូ គឺមានចំនួនទាហានជិត ៤០ម៉ឺននាក់មកហើយ។
ប្រធានាធិបតី Vladimir Putin ដែលបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃ សហសេវិករបស់ក្រសួងកាលពីថ្ងៃអង្គារ បាននិយាយថា កងទ័ពរុស្ស៊ីឥឡូវនេះមានបណ្តាញលើ នៅតាមបណ្តោយជួរមុខទាំងមូល។
យោងតាមការបញ្ជាក់បន្ថែមដោយលោក Shoiguបានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការពិសេស ការស្លាប់របស់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនមានចំនួនលើសលប់ដល់ទៅ ៣៨៣០០០ នាក់ ស្លាប់ និងរបួស រថក្រោះ១៤០០០រថក្រោះ យន្តហោះចម្បាំង៥៥៣គ្រឿង និងឧទ្ធម្ភាគចក្រ២៥៩គ្រឿង គ្រឿងសព្វាវុធចំនួន៨៥០០គ្រឿង។ ព្រមទាំងប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើនទៀត។
រដ្ឋមន្ត្រីរូបនេះក៏បានអះអាងដែរថា ក្រុងគៀវបានទទួលរងការខាតបង់ស្ទើរតែ ពាក់កណ្តាលនៃចំនួនបុគ្គលិកយោធាសរុបរបស់ខ្លួន ចាប់តាំងពីវាបានចាប់ផ្តើម ប្រតិបត្តិការវាយបកកាលពីដើមខែមិថុនា៕
ប្រែសម្រួល៖ ស៊ុន លី