ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចាត់តាំង​ក្រុមការងារ ​ចុះវាយតម្លៃ​ ការ​អនុវត្ត​តួនាទី​ភារកិច្ច​ របស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​ ចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំនួន ១០រូប នៃក្រសួងមហាផ្ទៃ ឲ្យចុះទៅបំពេញ បេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីចុះសិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើការអនុវត្តតួនាទី និង ភារកិច្ចរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមលិខិតបង្គាប់ការ​ ចុះហត្ថលេខាដោយ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមការងារនេះដឹកនាំដោយ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល៕

To Top