ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលម៉ិកស៊ិក កំពុងប្រឈមនឹងច្បាប់ ប្រឆាំងជនអន្តោប្រវេសន៍ថ្មី របស់អាមេរិក

រូបភាព៖ Xinhua

ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកគ្រោង នឹងប្រឈមមុខនឹងច្បាប់ ដែលត្រូវបានអនុម័តដោយរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យអាជ្ញាធរចាប់ខ្លួន ជនចំណាកស្រុក ដែលសង្ស័យថា បានឆ្លងកាត់ព្រំដែន ដោយខុសច្បាប់។

លោក Lopez Obrador បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោកថា “យើងនឹងតែងតែប្រឆាំងនឹងវិធានការទាំងនេះ” ដោយកត់សម្គាល់ថា ក្រសួងការបរទេស កំពុងស្ថិតក្នុងដំណើរការប្រកួតប្រជែងផ្នែកច្បាប់។

យោងតាមលោកប្រធានាធិបតី អភិបាលរដ្ឋតិចសាស់ លោក Greg Abbott មានគោលបំណងជំរុញឱ្យមានការគាំទ្រជាមួយនឹងជំហរប្រឆាំងនឹងជនអន្តោប្រវេសន៍របស់លោក នៅពេលដែលលោកបន្តការតែងតាំងជាអនុប្រធានគណបក្សសាធារណរដ្ឋ។

លោក Lopez Obrador បានពណ៌នាអភិបាលរូបនេះថា ជា “អមនុស្សធម៌” និង “ឃោរឃៅ” សម្រាប់ការអនុម័តច្បាប់ថ្មី ដែលត្រូវបានគេស្គាល់ថា Senate Bill 4 ដែលដាក់ទោសទណ្ឌ ចំពោះការចូលដោយខុសច្បាប់ ឬចូលរដ្ឋឡើងវិញដោយចាត់ថ្នាក់ វាជាឧក្រិដ្ឋកម្មរដ្ឋ ដោយមានការពិន័យដាក់ពន្ធនាគារ ចាប់ពី ១៨០ថ្ងៃ ដល់ ២០ឆ្នាំ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា រដ្ឋាភិបាលម៉ិកស៊ិក ប៉ាន់ប្រមាណថា មានប្រជាជនម៉ិកស៊ិកជាង ៤០ លាននាក់រស់នៅក្នុងសហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top