ព័ត៌មានអន្តរជាតិ

អង់គ្លេស ដើរតួយ៉ាងសំខាន់ ក្នុងប្រតិបត្តិការយោធា របស់អាមេរិក នៅអាហ្វ្រិក

បរទេស ៖ សារព័ត៌មាន Declassified UK បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ ឯកសាររដ្ឋាភិបាលថា យោធាអង់គ្លេសបានដើរតួនាទីយ៉ាង ស្ងៀមស្ងាត់នៅក្នុងប្រតិបត្តិការ នៃទីបញ្ជាការអាហ្វ្រិកអាមេរិក (AFRICOM) អស់រយៈពេលជាច្រើន ឆ្នាំកន្លងមកហើយ។

មន្ត្រីអង់គ្លេសមួយចំនួន ត្រូវបានបង្កប់ ជាមួយកងកម្លាំង អាមេរិកក្នុងប្រទេស Djibouti និងបានជួយរៀបចំផែនការ ប្រតិបត្តិការនៅក្នុងប្រទេសសូម៉ាលីយ៉ាង ហោចណាស់មួយទស្សវត្សរ៍ នេះបើយោងតាមឯកសារជិត ២០០ទំព័រដែលត្រូវបានដកហូត សិទ្ធិទទួលបានតាមរយៈការស្នើសុំសេរីភាពព័ត៌មាន។

ស្ទើរតែទាំងអស់នៃឈ្មោះមន្ត្រីដែលពាក់ព័ន្ធត្រូវ បានប្តូរឈ្មោះឡើងវិញ លើកលែងតែមួយរូបគឺ ពលទាហាន Carina Reeves ។ យោងតាមឯកសារ នាងគឺជា អ្នកវិភាគនិងស៊ើបការណ៍សម្ងាត់ នៃមជ្ឈមណ្ឌលស៊ើបការណ៍ សម្ងាត់រួមតែមួយនៅលើទ្វីបនៅ Camp Lemonnier មូលដ្ឋានសហរដ្ឋអាមេរិក ក្នុងប្រទេស Djibouti ។
នាងReeves ត្រូវបានគេនិយាយថា បានចូលរួមបណ្តុះបណ្តាល កងទ័ព ប្រមាណជា៥០ នាក់នៃកងទ័ពសហរដ្ឋអាមេរិក ទៅលើជំនាញអ្នកវិភាគ កងទ័ពជើងទឹក ទ័ពអាកាស និងចារកម្មសមុទ្រ ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៥ ។

គួរឲ្យដឹងដែរថាក្រសួងការពារជាតិ ចក្រភពអង់គ្លេស ឬMODមិនបានធ្វើការឆ្លើយតប សមរម្យឡើយជាមួយនឹង ការសាកសួរជាច្រើនអំពីតួនាទី របស់ខ្លួននៅក្នុងប្រតិបត្តិការ AFRICOM ។

ប្រែសម្រួល៖ស៊ុនលី

To Top