កិច្ចប្រជុំស្តីពីការងារជនបទនៃមជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ ។ កិច្ចប្រជុំលើកនេះបើកធ្វើក្រោមការណែនាំនៃគំនិតសង្គមនិយមមានលក្ខណៈចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជលើកទី ២០ នៃបក្សកុម្មុយនីស្តចិននិងសម័យប្រជុំពេញអង្គលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ២០ អនុវត្តដោយស៊ីជម្រៅនូវទ្រឹស្តីសំខាន់គ្លឹះរបស់លោកXi Jinping ស្តីពីការងារ “កសិកម្ម ជនបទនិងកសិករ” ក៏ដូចជាអនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំការងារសេដ្ឋកិច្ចនៃមជ្ឈិមចិន ហើយបានវិភាគអំពីស្ថានការណ៍បច្ចុប្បន្ន និងបញ្ហាប្រឈមលើវិស័យ”កសិកម្ម ជនបទនិងកសិករ”និងបានរៀបចំចាត់ចែងការងារ”កសិកម្ម ជនបទនិងកសិករនៅឆ្នាំ ២០២៤ ។
លោក Xi Jinping បានគូសបញ្ជាក់ថា គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តយ៉ាងមុតមាំមិនងាករេនូវសេចក្តីសម្រេចចិត្តនិងការរៀបចំរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីការងារ “កសិកម្ម ជនបទនិងកសិករ” ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជាអាទិភាពលើវិស័យកសិកម្មនិងជនបទ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយស៊ីចង្វាក់គ្នារវាងទីក្រុងនិងជនបទ អនុវត្តការងារដោយផ្អែកលើភាពជាក់ស្តែងនិងប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញស្តារនិងការអភិវឌ្ឍជនបទប្រកបដោយប្រសិទ្ធភាព ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការពន្លឿនការធ្វើទំនើបកម្មកសិកម្មនិងជនបទ ៕អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន