ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ ​អន្តរ​ជាតិ ដើម្បី​គាំទ្រ​ប៉ាឡេស្ទីន

Xinhua

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់ បានរៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីប្រមូលផ្តុំការគាំទ្រ ដល់ប្រជាជន ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា និងតំបន់វេសបែង។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សន្និសីទអន្តរជាតិ ក្រុងតេអេរ៉ង់រយៈពេលមួយថ្ងៃ ស្តីពីប៉ាឡេស្ទីនមានគោល បំណងដកការបិទ តំបន់ហ្គាហ្សា និងធានាឱ្យមានជំនួយ មនុស្សធម៌បន្ថែមទៀត សម្រាប់ទឹកដីឆ្នេរសមុទ្រ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា សន្និសីទនេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងការទូត របស់អ៊ីរ៉ង់ក្នុងការគាំទ្រប៉ាឡេស្ទីន ត្រូវបានចូលរួមដោយមន្ត្រី នយោបាយ សាសនា អ្នកសារព័ត៌មាន និងអ្នកប្រាជ្ញមកពីជាង ៥០ប្រទេស។

ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងនៅក្នុងសន្និសីទនោះបានចោទប្រកាន់សហរដ្ឋអាមេរិកថាជា “អ្នករំលោភលទ្ធិប្រជាធិបតេយ្យដំបូងគេ និងធំបំផុត នៅលើពិភពលោក” ហើយបានជំរុញឱ្យវាមិន “រៀបចំផែនការ សម្រាប់អនាគតនៃតំបន់ហ្គាហ្សា ដែលជាអនាគតនៃតំបន់នេះ នឹង​ត្រូវ​កំណត់​ដោយ​ប្រជាជន និង​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ខ្លួន”។

លោក Raisi បានថ្កោលទោស “ប្រព័ន្ធអនុត្តរភាពសកល” សម្រាប់ការរំលោភ សិទ្ធិមនុស្សនៅក្នុងតំបន់ហ្គាហ្សា ដោយសម្តែងការសោកស្តាយ ចំពោះការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីន ជាច្រើននាក់ រួមទាំងកុមារ និងស្ត្រី និងការបំផ្លិចបំផ្លាញផ្ទះជាច្រើន នៅក្នុងរង្វង់ ដែលហែកហួរដោយសង្រ្គាម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top