បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT មន្ទីរបញ្ចកោណបានចោទ ប្រកាន់អ៊ីរ៉ង់ថា បានរៀបចំការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើនាវាដឹកប្រេង ដែលបានកើតឡើង នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃសៅរ៍ទោះបីជា ការវាយប្រហារលើកប៉ាល់នេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងមិនមានការខូចខាតធ្ងន់ធ្ងរក្តី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់កាសែតរ៉យទ័រ កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យ របស់ក្រសួង ការពារជាតិអាមេរិក បានអះអាងថា នាវាដឹកប្រេង ដែលមានទង់ជាតិលីបេរីយ៉ា និងគ្រប់គ្រងដោយជប៉ុន និងហូឡង់ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកវាយប្រហារផ្លូវមួយ ដែលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់។
ហេតុការណ៍នេះបានកើតឡើងនៅចម្ងាយ ប្រហែល ២០០ ម៉ាយល៍ ឬត្រូវជា៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ នៃប្រទេសឥណ្ឌា ហើយមកទល់ពេលនេះនៅមិនទាន់មន្ត្រីអ៊ីរ៉ង់ ចេញមកធ្វើអត្ថាធិប្បាយជុំវិញ ការចោទប្រកាន់នេះទេ។
គួរឲ្យដឹងដែរថា ឆ្មាំឆ្នេរសមុទ្រឥណ្ឌា បាននិយាយថា មិនមានការបាត់បង់ជីវិត ក្នុងចំណោមសមាជិក នាវិកទាំង ២១21 នាក់នោះទេ ដោយបន្ថែមថា ពួកគេបានគ្រប់គ្រងពន្លត់ភ្លើង នៅលើយន្តហោះ បន្ទាប់ពីអ្វីដែល វាពិពណ៌នាថាជា ការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើកនោះ រួចហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី