ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធា អ៊ីរ៉ង់ ទទួលបានមីស៊ីល ទំនើបថ្មីៗជាច្រើន

xinhua

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កងទ័ពជើងទឹកអ៊ីរ៉ង់ បានធ្វើធ្វើការអាប់ដេត នូវកម្លាំងប្រយុទ្ធរបស់ខ្លួន ជាមួយនឹងការបន្ថែមមីស៊ីល ផលិតក្នុងស្រុកមួយចំនួនទៀត ដែលមានចម្ងាយលើសពី១០០០គីឡូម៉ែត្រឡើយ ហើយអាចបញ្ជូនបន្តទៅកាន់គោលដៅផ្សេងទៀត បន្ទាប់ពីត្រូវបានបាញ់បង្ហោះ សាកល្បងរួចរាល់។

សារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា មេទ័ពជើងទឹក ឧត្តមនាវី Shahran Irani បានបង្ហាញអាវុធថ្មីកាលពីថ្ងៃអាទិត្យ ដោយហៅវាថាជាមីស៊ីលឆ្លាតវៃ ដែលអាចផ្លាស់ប្តូរគោលដៅពាក់កណ្តាល បេសកកម្មបានច្រើនកាលៈទេសៈ ។

លោកបានបន្ថែមថា មីស៊ីលTalaeiyeh ក៏អាចជ្រើសរើសផែនការហោះហើរ ដ៏ស្មុគស្មាញមួយនៅលើផ្លូវទៅកាន់ គោលដៅរបស់ខ្លួន ដើម្បីសម្រេចបាននូវការភ្ញាក់ផ្អើល នៅកម្រិតខ្ពស់បំផុត ដែលអាចធ្វើទៅបាន និងចូលរួមជាមួយសត្រូវបានច្រើន ទំរង់ផងដែរ។

កងទ័ពជើងទឹកក៏បានទទួល មីស៊ីល ដែលទើបបង្កើតថ្មីមួយទៀតហៅថា ណាស៊ី Nasir ដែលមានសមត្ថភាព ឆ្លាតវៃ ស្រដៀងគ្នា និងមានចម្ងាយវាយប្រហារ ដល់ទៅជាង១០០គីឡូម៉ែត្រ ព្រមទាំងឧទ្ធម្ភាគចក្រឈ្លប យកការណ៍ថ្មី យន្តហោះគ្មានមនុស្សបើក និងទូកអូសផង ដែលសព្វាវុធទាំងអស់ត្រូវបានរចនា និងផលិតក្នុងស្រុក ៕

ប្រែសម្រួល៖ស៊ុនលី

To Top