ភ្នំពេញ ៖ ណាហ្គាវើលដ៍ នឹងទទួលស្វាគមន៍ឆ្នាំថ្មី២០២៤ ជាមួយការប្រគំតន្ត្រីដ៏កក្រើក រាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ និង ការផ្តល់ជូនជាច្រើនទៀត ! សូមអញ្ជើញពុកម៉ែ បងប្អូនទាំងអស់ ចូលរួមឱ្យបានគ្រប់ៗ គ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយ ស្វាគមន៍ឆ្នាំសកល នៅក្នុងព្រឹត្តិការណ៍ តន្ត្រីឆ្លងឆ្នាំដ៏ធំ ដែលមានតែម្តង ក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ ។ ទស្សនាដោយសេរី !
តន្ត្រីឆ្លងឆ្នាំដ៏ធំ របស់ណាហ្គាវើលដ៍ នៅសួនច្បារ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមដោយពិធីការិនី ជាកញ្ញាឯក ចក្រវាឡកម្ពុជា ឆ្នាំ២០១៩ កញ្ញា សំណាង អាលីណា និងតារា ដែលកំពុងរះ លោក Je Dy ។ តន្ត្រីចាប់ផ្តើមពីម៉ោង ៨ យប់ផ្តល់ជូនដោយតារាចម្រៀងល្បីឈ្មោះជាច្រើន ដូចជា សុវត្ថិ មុនីវណ្ណ បេក្ខជន Cambodian Idol រដូវកាលទី៤ ស៊ីម ច័ន្ទពន្លឺ និង នាង ដាវីន ព្រមទាំងកញ្ញា Mina និងក្រុមរាំ OMG ។ ក្រុមរាំ K-STARZ និង DJ Moschino ប្រចាំណាហ្គាវើលដ៍ ក៏នឹងផ្តល់នូវក្បាច់រាំដ៏រស់រវើក និងចង្វាក់ភ្លេង remix កន្ត្រាក់អារម្មណ៍ជូនដល់ពុកម៉ៃបងប្អូនផងដែរ។ សូមអញ្ជើញទៅមុនគេ ដើម្បីទទួលបានកន្លែងទស្សនាល្អបំផុត នៅជិតឆាកតន្ត្រី ។
ក្នុងពេលដំណាលគ្នានោះ មានការបង្ហាញ ស្រាបៀរថៃហ្គឺរថ្មី ដែលជាម្ចាស់ឧបត្ថម្ភនៃកម្មវិធី និងការផ្តល់ជូនកញ្ចប់ស្រាបៀរ ដែលពុកម៉ែបងប្អូន អាចមានឱកាសអង្គុយនៅនឹងតុវីអាយភី នៅឆាកវីអាយភីទល់មុខឆាកតន្ត្រីឆ្លងឆ្នាំ ។ ពុកម៉ែបងប្អូន ក៏នឹងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ដោយចូលរួមលេង ហ្គេមសប្បាយៗ នៅលើឆាកផងដែរ ។ ក្នុងរាត្រីឆ្លងឆ្នាំដ៏អស្ចារ្យនេះ នឹងមានការផ្តល់ជូនបទពិសោធន៍ថ្មី មិនធ្លាប់មាន គឺការបាញ់ព្រិល នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅម៉ោង ៩:៣០ យប់ ១០:៣០ យប់ និង ១១:៣០ យប់ដែលការបាញ់ព្រិលម្តងៗមានរយៈពេលរហូតដល់ ១០ នាទី! ។
មុនពេលតន្ត្រីឆ្លងឆ្នាំចាប់ផ្តើម ពុកម៉ែបងប្អូនអាចអញ្ជើញ ទៅពិសាប៊ុហ្វេពិសេសពីម៉ោង ៥ ល្ងាចដល់ ១១ យប់។ ពិសាឥតកំណត់ នៅភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ចាប់ពី ១៤០.០០០ រៀល ឬអាហារឈុតពិសេស បែបអឺរ៉ុបនៅភោជនីយដ្ឋានបារាំង Le Gourmet និងភោជនីយដ្ឋានអ៊ីតាលី Bistro Romano ម្នាក់ចាប់ពី ១៨០.០០០ រៀល ។ សម្រាប់អ្នកដែលចូលចិត្ត មុខម្ហូបបែបអាស៊ី សូមអញ្ជើញទៅភោជនីយដ្ឋានចិន Fortune Palace ភោជនីយដ្ឋានជប៉ុន Teppanyaki និងភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបឈុតពិសេស ម្នាក់ចាប់ពី ២៧២.០០០ រៀល។ ពុកម៉ែបងប្អូនក៏អាចអញ្ជើញ ទៅសាកល្បងបប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋានចិន Hall of Golden Chimes ម្នាក់ ១៨០.០០០ រៀល ពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល ។ សូមណែនាំឱ្យពុកម៉ែបងប្អូន កក់ទុកមុនដោយទាក់ទងមកកាន់ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។
សម្រាប់ភាពរីករាយ នៅក្នុងអគារណាហ្គាវើលដ៍ សូមអញ្ជើញពុកម៉ែ បងប្អូនទៅកាន់ក្លឹប Darlin’ Darlin’ ដែលមានរាត្រីកម្សាន្ត អបអរឆ្នាំថ្មីជាមួយនឹងការប្រគំតន្ត្រីផ្ទាល់ ប្រូម៉ូសិនភេសជ្ជៈ និងការចាប់រង្វាន់ដ៏អស្ចារ្យផងដែរ! រីឯបានីយដ្ឋាន និងអាង ហែលទឹក Amret Palace ក៏មានផ្តល់ជូនការកម្សាន្ត នៅក្បែរអាងហែលទឹក ដែលអាចមើលឃើញ ទេសភាពដ៏ស្រស់ ត្រកាល នៃទីក្រុងផងដែរ។ តម្លៃសំបុត្រ គឺ ៨០.០០០ រៀល សម្រាប់ភ្ញៀវម្នាក់ ដោយមានបន្ថែមជូនភេសជ្ជៈ ២ កែវឥតគិតថ្លៃ ។
នៅពេលពាក់កណ្តាលអធ្រាត្រ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យប្រហែល ១០ នាទីដើម្បីលាឆ្នាំចាស់២០២៣ និងស្វាគមន៍ឆ្នាំថ្មី២០២៤! ពុកម៉ែបងប្អូនក៏អាចមើលឃើញកាំជ្រួចដ៏ចែងចាំង និងស្រស់ស្អាតពីក្លឹប បានីយដ្ឋាន និងភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ផងដែរ ដូចជា Amret Palace, Hall of Golden Chimes, The Vimean, The Pangea និង Club 888 ។ សម្រាប់អតិថិជន ដែលចង់កក់បន្ទប់ដើម្បីស្នាក់នៅក្នុងរាត្រីឆ្លងឆ្នាំ សូមរីករាយជាមួយតម្លៃ ពិសេសត្រឹមតែ ៣០០.០០០ រៀលប៉ុណ្ណោះក្នុងមួយយប់ និងអាចមើលឃើញកាំជ្រួចដ៏ស្រស់ស្អាតពីក្នុងបន្ទប់ផងដែរ។ សូមទាក់ទងមកកាន់ +៨៥៥ ២៣ ២២៨ ៨២២ +៨៥៥ ២៣ ២៦៣ ០៣០ ឬ hotelreservation@nagaworld.com សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកជាមុន ។
ណាហ្គាវើលដ៍ សូមស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់ ទៅរីករាយក្នុងបរិយាកាសឆ្លងឆ្នាំ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ នៅចំកណ្តាលរាជធានីភ្នំពេញ ។ ណាហ្គាវើលដ៍ សូមជូនពរពុកម៉ែបងប្អូន ទាំងអស់មានសុខភាពល្អ និងសំណាងល្អគ្រប់ៗ គ្នាក្នុងឱកាសឆ្នាំថ្មី! ៕