ហ្គាហ្សា ៖ ទីភ្នាក់ងារសារព័ត៌មាន Cyprus (CNA) បានរាយការណ៍ថា កប៉ាល់កងទ័ពជើងទឹកអង់គ្លេសមួយគ្រឿង ដែលទទួលយកជំនួយមនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សា បានបរាជ័យក្នុងការបញ្ជូនវា ហើយចូលចតក្នុងប្រទេសម៉ាល់តា ជំនួសវិញ ដោយសារបញ្ហាសន្តិសុខ។
យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា “លក្ខខណ្ឌសម្រាប់ការអនុវត្តពេញលេញនៃគំនិតផ្តួចផ្តើមមនុស្សធម៌របស់យើង ក៏ដូចជាពេលវេលាទាក់ទងគ្នា ត្រូវបានរងផលប៉ះពាល់ដោយកត្តា asymmetric លើសពីការគ្រប់គ្រងរបស់យើង” ។ ពួកគេបានបន្ថែមថា “យើងស្ថិតនៅចំណុចរសើបមួយ យើងកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីជួយ ហើយយើងនឹងបន្ត”។
កប៉ាល់អង់គ្លេសឈ្មោះ RFA Lyme Bay បានដឹកជំនួយ ៨០ តោន ដែលភាគច្រើនជាតង់ផ្តល់ដោយអង់គ្លេស និងថ្នាំពេទ្យមកពីប្រទេសស៊ីប។ វាបានធ្វើដំណើរពីកំពង់ផែ Larnaca ទៅកាន់តំបន់ហ្គាហ្សា នៅថ្ងៃទី១៦ ខែធ្នូ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីជាច្រើនថ្ងៃ វាបានបង្វែរទិសដៅរបស់ខ្លួនពីតំបន់មេឌីទែរ៉ាណេភាគខាងកើត ដោយសារការព្រួយបារម្ភអំពីសន្តិសុខ។
ពួកគេបានបន្ថែមថា “វាអាស្រ័យលើផ្នែក ដែលកាន់កាប់មធ្យោបាយដឹកជញ្ជូន តាមសមុទ្រចក្រភពអង់គ្លេស ដើម្បីសម្រេចអំពីចំណុចចុងក្រោយ នៃការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព” ៕
ប្រែសម្រួល ឈូក បូរ៉ា