ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល បាញ់មីស៊ីលផ្លោង ចូលទៅលើគោលដៅ នៃទឹកដីស៊ីរី

រូបភាព៖ Xinhua

ដាម៉ាស់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ថា ទូរទស្សន៍របស់រដ្ឋ របស់ប្រទេសស៊ីរី បានផ្សាយថា ការវាយប្រហារដោយមីស៊ីល របស់អ៊ីស្រាអ៊ែល ថ្មីមួយបានកំណត់គោលដៅ ជាយក្រុងនៃរដ្ឋធានី ដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានបង្កឱ្យមានការឆ្លើយតប ពីប្រព័ន្ធការពារដែនអាកាស របស់ស៊ីរីភ្លាមៗផងដែរ ។

កងទ័ពរបស់ប្រទេសស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សត្រូវ អ៊ីស្រាអ៊ែល” បានធ្វើការវាយប្រហារតាមផ្លូវអាកាសពីទិសដៅនៃ Golan Heights ស៊ីរីដែលកាន់កាប់ដោយកំណត់ គោលដៅមួយចំនួន នៅក្នុងតំបន់ភាគខាងត្បូង ដោយមិនបានបញ្ជាក់លម្អិត អំពីទីតាំងគោលដៅនោះឡើយ ។

កងទ័ពបានឲ្យដឹងទៀតថា កងកម្លាំងការពារដែនអាកាសរបស់ស៊ីរី បានស្ទាក់ចាប់មីស៊ីលភាគច្រើន ដោយការបាត់បង់ និងកំណត់ចំពោះការខូចខាតសម្ភារៈ ។

គួររំលឹកថា ការវាយប្រហារ លើកមុនរបស់អ៊ីស្រាអ៊ែល នៅក្នុងប្រទេសស៊ីរី តាមសេចក្តីរាយការណ៍ បានកំណត់គោលដៅ លើទីតាំងយោធា ដែលសង្ស័យថា មានកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ក្បួនរថយន្ត និងកន្លែងផ្ទុកអាវុធ ដែលត្រូវបានចោទប្រកាន់ នេះបើយោងតាម ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងដូច្នេះ ។

គួរកត់សម្គាល់ផងដែរថា កាលពីពេលថ្មីៗនេះ អ៊ីស្រាអ៊ែល បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើគោលដៅស៊ីរី ស្របពេលជាមួយគ្នា នឹងយុទ្ធនាការយោធារបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top