ព័ត៌មានអន្តរជាតិ

អភិបាលតំបន់របស់អ៊ុយក្រែនថា ប្រជាជនអ៊ុយក្រែន ៤០លាននាក់ ត្រូវតែប្រយុទ្ធ

RT News

បរទេស៖ អភិបាលនៃតំបន់ Nikolaev លោក Vitaliy Kim បាននិយាយថា អ៊ុយក្រែនគួរតែប្រមូលផ្តុំប្រជាជនទាំងមូល របស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹង ប្រទេសរុស្ស៊ីជំនួសឱ្យចំនួនមនុស្ស ៥០០ ពាន់នាក់ដែលថ្មីៗនេះបាន ស្នើឡើងដោយប្រធានាធិបតី Vladimir Zelensky ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់អភិបាលនៃតំបន់ Nikolaev នេះ គឺនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ បានកើតឡើងបន្ទាប់ពីលោក Zelensky បាននិយាយកាលពីសប្តាហ៍មុនថា បញ្ជាការយោធារបស់អ៊ុយក្រែន បានស្នើសុំឱ្យធ្វើកំណែនទាហានចំនួន ៥០ម៉ឺននាក់ក្នុងឆ្នាំខាងមុខនេះ។ លេខាធិការនៃគណៈកម្មាធិការសន្តិសុខជាតិ របស់សភាអ៊ុយក្រែន លោក Roman Kostenko បានពន្យល់ថា ចលនាប្រមូលផ្តុំ គឺចាំបាច់ដើម្បីគ្របដណ្តប់ជនរងគ្រោះ និងបង្កើតអង្គភាពថ្មី។

យ៉ាងណាមិញ លោក Kim បានអះអាងថា ការធ្វើកំណែនមនុស្ស ៥០០.០០០ នាក់គឺ “មិនគ្រប់គ្រាន់” នោះទេ ហើយអ៊ុយក្រែនត្រូវការទាក់ទាញ អ្នកស្ម័គ្រចិត្តយ៉ាងហោចណាស់២លាននាក់ ឬ ច្រើនជាងនេះ កាន់តែប្រសើរដោយអភិបាលក្រុងបានស្នើថា ក្រុងគៀវគួរតែស្វែងរកការប្រមូលផ្តុំ ប្រជាជនទាំងមូលរបស់ប្រទេសអ៊ុយក្រែនចំនួន ៤០ លាននាក់ ដោយអះអាងថា ការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីគឺស្រដៀង ទៅនឹងសង្គ្រាមលោកលើកទី ២ ។

អភិបាលក្រុងបាននិយាយថា “យើងប្រមូលផ្តុំកាន់តែច្រើន ពូទីននឹងចុះចាញ់កាន់តែលឿន”។

សំណើរបស់លោក Zelensky ក្នុងការប្រមូលផ្តុំមនុស្សចំនួន ៥០០ពាន់នាក់បានធ្វើឱ្យមានការ ងឿងឆ្ងល់សូម្បីតែនៅក្នុងទីក្រុងគៀវ ដោយអគ្គមេបញ្ជាការ Valery Zaluzny បានបញ្ជាក់ថា លោកមិនដែលស្នើសុំលេខ ជាក់លាក់ណាមួយពី Zelensky ទេ ដោយគ្រាន់តែទាមទារដូចសព្វមួយដងគឺគ្រាប់រំសេវ អាវុធ និងធនធានមនុស្ស៕

ប្រែសម្រួលៈ ណៃ តុលា

To Top